(កំពត)៖ កម្មវិធីជប់លៀងធំជាមួយដៃគូអាជីវកម្មរបស់ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ដែលមានការអញ្ជើញចូលរួមពីសំណាក់វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា ភាព ហៀក ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី និងជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ឧសភា ២០២៥ ក្នុងរោងចក្រលំដាប់ពិភពលោក ក្នុងគោលបំណងថ្លែងអំណរគុណដល់អតិថិជនដែលមានទំនុកចិត្តមកលើក្រុមហ៊ុន និងបន្តសហការណ៍ជាមួយក្រុមហ៊ុនតាំងពី ដើមរហូតដល់ពេលបច្ចុប្បន្ននេះ ក៏ដូចជាដើម្បីលើកទឹកចិត្តនិងអបអរដល់ការខិតខំប្រឹងប្រែងរបស់ដៃគូអាជីវកម្មកន្លងមក។
នៅក្នុងឱកាសថ្លែងអំណរគុណដ៏ពិសេសនេះ ក្រៅពីការជួបជុំដ៏សប្បាយរីករាយ ក៏មានសកម្មភាពជាច្រើនរួមមាន កម្មវិធីមានលេងហ្គេមសប្បាយៗ មានការចាប់រង្វាន់ផ្សងសំណាងទទួលយករង្វាន់លើកទឹកចិត្តបន្ថែម ក៏ដូចជាផ្តល់ជូនប្រូម៉ូសិនពិសេសដល់ម្ចាស់ដេប៉ូចែកចាយដែលបានអញ្ចើញមកចូលរួម និងការពិសារអាហារដែលមានឳជារសឆ្ងុយឆ្ងាញ់ នៅក្នុងរោងចក្រស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង ដែលជារោងចក្រស្ដង់ដារពិភពលោកនិងធំជាងគេក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន តែងតែគិតគូដល់ដៃគូអាជីវកម្មជានិច្ច ដូច្នេះហើយក្រុមហ៊ុនសម្រេចចិត្តបង្កើតការភ្ញាក់ផ្អើលមួយដល់អតិថិជនគឺការដាក់រង្វាន់នៅក្នុងបាវស៊ីម៉ងត៍ដើម្បីជួយជំរុញការលក់និងលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់។
គួគត់សម្គាល់ផងដែរថា ថ្មីៗនេះ បន្ទាប់ពីស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី បានចេញសម្បកកញ្ចប់ថ្មីនិងមានរង្វាន់នៅលើទីផ្សារ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅទូទាំងប្រទេស អ្នកណាៗដ៏និយាយពីស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វីគ្រប់ៗគ្នា។
គួររម្លឹកដែរថា ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជាផលិតផលក្នុងស្រុកដែលបង្កើតឡើងដោយក្រុមហ៊ុនកូនខ្មែរ ជីប ម៉ុង ដែលជាក្រុមហ៊ុនយក្សធំបំផុតនៅក្នុងស្រុកខ្មែរ និងផលិតឡើងដោយរោងចក្រស្ដង់ដារពិភពលោក ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុប ដែលមានទំហំទឹកប្រាក់វិនិយោគជិត ៣០០ លានដុល្លារ។ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ផ្ដល់ទំនុកចិត្តដល់អតិថិជនតជំនាន់ ដែលបានឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារប្រទេសកម្ពុជា៕