(រ៉ូម)៖ ក្រុមបាល់ទាត់អាជីព Samdopria ដែលធ្លាប់ធ្វើព្យុះធ្វើភ្លៀងក្នុងលីគកំពូលអ៉ីតាលី Serie A នោះ នៅពេលនេះ ត្រូវបានកាត់ទៅលេងក្នុងក្របខណ្ឌទី៣ Serie C ជាលើកដំបូងសម្រាប់ពួកគេ ក្នុងរយៈពេល ៧៨ឆ្នាំ។

ក្លិបដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦ មានមូលដ្ឋាននៅទីក្រុង Genoa មួយនេះ ត្រូវបានកាត់ទៅលេងនៅក្នុងក្របខណ្ឌទី៣ ជាផ្លូវការចាប់ពីរដូវកាលក្រោយទៅ តាមរយៈបញ្ចប់ក្នុងលទ្ធផលគ្មានគ្រាប់ស៊ុតរវាងគូប្រជែង Juve Stabia សម្រាប់ ១ប្រកួតចុងក្រោយរបស់ពួកគេនៅ Serie B នាយប់មិញ ក្នុងនាមជាក្រុមស្ថិតនៅលេខរៀងទី១៨។

ការរកបានតែ ១ពិន្ទុនៅថ្ងៃចុងក្រោយនេះបានធ្វើឱ្យ Samdopria ដាច់ត្រឹម ១ពិន្ទុប៉ុណ្ណោះពីក្រុម Salernitana ដែលសង្រ្គោះបានកៅអីលេងវគ្គជម្រុះ ក្រោយពេលពួកគេយកឈ្នះ ២ទល់នឹង០ ទៅលើ Cittadella។

នៅចាំបានថា Samdopria ធ្លាប់ឈ្នះជើងឯក Serie A បាន ១លើកផងដែរកាលឆ្នាំ១៩៩១ មុនពេលធ្លាក់ចេញពីក្របខណ្ឌលីគកំពូលមួយនេះនារដូវកាល ២០២២-២៣ ដែលមានអតីតតារា World Cup 2006 គឺ Andrea Pirlo នៅដឹកនាំ និងក៏ត្រូវបានបណ្តេញចេញពីតំណែងផងដែរ នាអំឡុងខែមិថុនា ឆ្នាំ២០២៣៕