(ភ្នំពេញ)៖ នេះគឺជារឿងដ៏មោទនភាពខ្លាំងមែនទែន ដែលក្រុមហ៊ុនរបស់កូនខ្មែរ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានវិនិយោគលើស្តង់ដាររាប់រយលានដុល្លារ ដើម្បីផលិតផល Made In Cambodia ដែលជាស្តង់ដារអន្តរជាតិរហូតទទួលបានសុទ្ធតែស្តង់ដារធំៗ ដែលក្រុមហ៊ុនផ្សេងៗពិបាកយក។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជារោងចក្រប្រកបដោយស្តង់ដារអន្តរជាតិ ដែលបានកំពុងតែផលិតស្រាបៀរ និងភេសជ្ជៈដូចជា ស្រាបៀរកម្ពុជា, ទឹកក្រូចអាយស៍កូឡា, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំងឃីស រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង ដាស្ស, ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍, ភេសជ្ជៈ អិចប្រេស រសជាតិស្ត្រប៊ែរី, និងទឹកពិសាកម្ពុជា ដែលសុទ្ធសឹងតែជាផលិតផល Made in Cambodia ស្នាដៃរបស់ខ្មែរយើងសុទ្ធសាធ ក្រោមទុនវិនិយោគរាប់រយលានដុល្លារ។
យ៉ាងណាមិញ ចំពោះទុនវិនិយោគរាប់រយលានដុល្លារនេះ គឺមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ ពោលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានគោលបំណងធំមួយ គឺលើកកម្ពស់ស្តង់ដារផលិតផលរបស់ខ្មែរយើង ឱ្យមានគុណភាពខ្ពស់មិនចាញ់របស់នាំចូលឡើយ ហើយស្តង់ដារខ្លះក្រុមហ៊ុនផ្សេងៗមិនអាចយកបានទេ តែបើក្រុមហ៊ុន ខ្មែរ ប៊ែរវីរីជីស វិញគឺទទួលបានសុទ្ធតែមេដាយមាស ជាពិសេសនោះទឹកពិសាកម្ពុជា បានសុទ្ធតែកំពូលមេដាយមាស Grand Gold បញ្ជាក់ពីគុណភាពកម្រិតខ្ពស់បំផុត។
បន្ថែមពីនោះក៏មានស្តង់ដារដូចជា ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, World Class Operations Management ជាពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ASEAN-OSHNET Excellence Award ជាពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន, និងពានមាសឧស្សាហកម្មបៃតងកម្ពុជា។
អ្វីដែលកាន់តែមានមោទនភាពជាងនេះទៀតនោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្លាយក្រុមហ៊ុនឈ្នះមេដាយរយៈពេល១០ឆ្នាំ ជាប់ៗគ្នា បើនិយាយពីចំនួនមេដាយមាសដល់ឥលូវបាន Monde Selection សរុប ៤៥គ្រឿង បញ្ជាក់ពីការវាយតម្លៃខ្ពស់លើគុណភាពផលិតផលពីស្ថាប័នអន្តរជាតិ។ គួរជម្រាបថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ឈានមុនគេនៅកម្ពុជា ដែលគ្រប់គ្រងដោយវិនិយោគិនខ្មែរ ១០០%។ រោងចក្រ ប្រើប្រាស់តែគ្រឿងផ្សំល្អផ្តាច់គេ ពីអឺរ៉ុប និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបបំផុតមកពីប្រទេសអាល្លឺម៉ង់។
ខ្មែរ ប៊ែវើរីជីស រោងចក្រស្តង់ដារលំដាប់ពិភពលោក World-class Quality!៕