(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញសេចក្តីប្រកាសថា ក្រុមបាល់ទាត់នារីកម្ពុជា នឹងប្រកួតមិត្តភាពក្នុងដីដំបូងបំផុត ជាមួយក្រុមជម្រើសជាតិហ្គាំ(Guam) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ជាមួយគ្នានេះ ស្ថាប័ន FFC ក៏បានឱ្យដឹងទៀតថា កីឡាករយុវជន ០២នាក់ (មិន រដ្ឋា, លឹម វឌ្ឍនា) និងមន្រ្តី ០១នាក់ (សុន វុទ្ធី) ពីមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ(បាទី) បានចេញទៅធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុនហើយ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ដោយទទួលបានការសហការណ៍ឧបត្ថម្ភពីក្រុមហ៊ុន Yazaki (Cambodia) Products Co., Ltd. និងក្រុមហ៊ុន Cambodia Yazaki Energy System Co., Ltd. ដើម្បីពង្រឹងនូវសមត្ថភាព និងបច្ចេកទេស ៕