(ភ្នំពេញ)៖ «GANZBERG LacimaTour» នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានកំពង់ចាម ខេត្តកំពង់ចាម ដែលនឹងនាំយកសកម្មភាពសប្បាយៗ ដែលប្រមូលផ្ដុំទាំងកំពូលតារារ៉េប, Hip hop និង DJ មានឈ្មោះល្បីៗជាច្រើនប្រចាំប្រទេស ដូចជាក្រុម LacimaCartel, លោក Rango, លោក Toro, លោក Steezy និងលោក NPN។
អ្វីដែលកាន់តែអស្ចារ្យក៏មានកម្មវិធីប្រកួតប្រជែង GANZBERG ពួកម៉ាកល្អ ប៉ះកំប៉ុង ឈ្នះឡាន ជម្រុះវគ្គចុងក្រោយផងដែរនាទឹកដីនៃខេត្តកំពង់ចាម ដែលនឹងចាប់ទទួលចុះឈ្មោះចូលរួមប្រកួតចាប់ថ្ងៃទី១៤ ដល់១៦ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណពហុកីឡដ្ឋានកំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចាប់ពីម៉ោង៨ ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ឬតាមរយៈ Telegram ០១២ ៥១០ ៥៧៧ និងសម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទនងលេខ ០១២ ៥១០ ៥៧៧ / ០៩៦ ៦៦ ៥៤ ១៦៨ / ០៧១ ៧១ ៥៥៥ ៩៧។
ប្រាក់រង្វាន់វគ្គជម្រុះខេត្តកំពង់ចាម៖
*ទី១. ចំណាត់ថ្នាក់លេខ១ នឹងទទួលបានរង្វាន់ម៉ូតូធំ Yamaha Fz ១គ្រឿង។
*ទី២. ចំណាត់ថ្នាក់លេខ២ ទទួលបានរង្វាន់ ១,០០០ដុល្លារ។
*ទី៣. ចំណាត់ថ្នាក់លេខ៣ ទទួលបានរង្វាន់ ៥០០ដុល្លារ។
*ទី៤. ចំណាត់ថ្នាក់លេខ៤ ទទួលបានរង្វាន់ ៣០០ដុល្លារ។
*ទី៥. ចំណាត់ថ្នាក់លេខ៥ ទទួលបានរង្វាន់ ១៥០ដុល្លារ។
GANZBERG Lacima Tour Concert គឺជាកម្មវិធីតែមួយគត់ដែលស្ថិតក្នុងសេចក្ដីសប្បាយ រំភើប និងភាពអស្ចារ្យមិនអាចបំភ្លេចបាន។ កុំឲ្យឱកាសដ៏ល្អនេះខកខានឲ្យសោះ..!៕