(បរទេស)៖​ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ Apple បានចាប់ផ្តើមជំហានថ្មី​ ជាមួយនឹងការចេញផ្សាយ​ iOS 18.1 និង Apple Intelligence លើ iPhone 15 Pro, Pro Max និង iPhone 16 series។ ជាមួយគ្នានេះក្រុមហ៊ុនកំពុងសាកល្បងជំហានថ្មី​ ដោយនឹងឲ្យអ្នក​ ១លានដុល្លារ​ ប្រសិនបេីអាច​ Hack ចូល​ Servers ក្រុមហ៊ុនបាន។

Apple កំពុងអញ្ជើញអ្នកជំនាញផ្នែកសន្តិសុខ (white-hat hackers) ដេីម្បីឲ្យមកសាកល្បងប្រព័ន្ធ Private Cloud Compute (PCC)។ វាជា​ AI ថ្មី​ ដែលបង្កើតឡើងដោយផ្តោតសំខាន់លើឯកជនភាព។

រង្វាន់ដែលមាន៖

• ៥ម៉ឺនដុល្លារ សម្រាប់ការលេចធ្លាយទិន្នន័យដោយចៃដន្យ
• ១០ម៉ឺនដុល្លារ​ សម្រាប់ការអាចដំណើរការកូដដោយគ្មានការផ្ទៀងផ្ទាត់អត្តសញ្ញាណ
• ១៥ម៉ឺនដុល្លារ–២៥ម៉ឺនដុល្លារ​ សម្រាប់ការឆ្លងកាត់ ប្រព័ន្ធ​trust boundary
• រហូតដល់ ១លានដុល្លារ​ សម្រាប់ការអនុវត្តកូដដែលមានសិទ្ធិពិសេស (privileged code execution)

គួរជម្រាបថា​ PCC គឺជាប្រព័ន្ធ AI បែបថ្មីរបស់ Apple ដែលផ្សំឡើងពីការបំលែងទិន្នន័យនៅលើឧបករណ៍ និងនៅលើ​ Cloud ដែលផ្តោតសំខាន់លើសុវត្ថិភាព និងឯកជនភាព។​ ការអញ្ជើញអ្នកជំនាញបច្ចេកវិទ្យា (white-hat hackers) មកពេលនេះ​ បង្ហាញថា Apple មានទំនុកចិត្តលើប្រព័ន្ធរបស់ខ្លួន ហើយត្រៀមចូលរួមជាមួយសហគមន៍ដើម្បីធានាសុវត្ថិភាព។
វាអាចក្លាយជាគំរូថ្មីសម្រាប់ក្រុមហ៊ុន AI ផ្សេងទៀតក្នុងការរក្សាទុកទិន្នន័យ និងការពារឧបករណ៍អ្នកប្រើប្រាស។