(បរទេស)៖ តារាបាល់ទាត់ឆ្នើម Cristiano Ronaldo បន្តឈរនៅចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ២០២៥ នេះ ក្នុងចំណោមអត្តពលិកទាំង ១០នាក់ដែលរកបានចំណូលច្រើនជាងគេ។

បើយោងតាមស្ថិតិរបស់ទស្សនាវដ្តីពាណិជ្ជកម្ម Forbes ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា Ronaldo បានបន្តនាំមុខគេជាលើកទី៥ ក្នុងអំឡុងអាជីពបាល់ទាត់របស់លោក ដែលត្រូវបានគេធ្វើការប៉ាន់ប្រមាណថា បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះមានការកើនប្រាក់ចំណូលពី ១៥លានដល់ ២៧៥លានដុល្លារ។

ទន្ទឹមគ្នានោះដែរ Lionel Messi អតីតគូប្រជែងលើវាលស្មៅរបស់ Ronaldo ក៏បានធ្លាក់ចេញពីចំណាត់ថ្នាក់លេខ៣ ទៅកាន់លេខ៥ ផងដែរ ដោយបានជំនួសមកវិញដោយកីឡាករបាល់បោះ Stephen Curry ឈរនៅលេខ២ និងអ្នកប្រដាល់ Tyson Fury ជាប់លេខ៣ និង Dak Prescott តារាបាល់ទាត់អាមេរិក ដណ្តើមលេខ៤។

ខាងក្រោមនេះ ជាអត្តពលិកទាំង ១០រូបដែលរកបានចំណូលច្រើនជាងគេប្រចាំឆ្នាំ២០២៥ គិតជាលានដុល្លារ៖
១៖ Cristiano Ronaldo (បាល់ទាត់) រកបាន ២៧៥
២៖ Stephen Curry (បាល់បោះ) រកបាន ១៥៦
៣៖ Tyson Fury (ប្រដាល់សកល) រកបាន ១៤៦
៤៖ Dak Prescott (បាល់ទាត់អាមេរិក) រកបាន ១៣៧
៥៖ Lionel Messi (បាល់ទាត់) រកបាន ១៣៥
៦៖ LeBron James (បាល់បោះ) រកបាន ១៣៣.៨
៧៖ Juan Soto (បាល់ឱប) រកបាន ១១៤
៨៖ Karim Benzema (បាល់ទាត់) រកបាន ១០៤
៩៖ Shohei Ohtani (បាល់ឱប) រកបាន ១០២.៥
១០៖ Kevin Durant (បាល់បោះ) រកបាន ១០១.៤៕