(ភ្នំពេញ)៖ សាលាវេស្ទើនអន្តរជាតិ បានប្រកាសយុទ្ធនាការចុះឈ្មោះចូលរៀនថ្មី ក្រោមពាក្យស្លោក «THINK BIG –ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ» ដើម្បីជំរុញមហិច្ឆតា បង្កើនសក្តានុពល និងបើកផ្លូវឆ្ពោះទៅកាន់អនាគតដ៏ប្រសើរ។ សាលាវេស្ទើនអន្តរជាតិលើកទឹកចិត្តសិស្ស ឱ្យគិតឆ្ពោះលើសពីធម្មតា និងដាក់គោលដៅទៅលើអាជីពដ៏អស្ចារ្យ។ យុទ្ធនាការនេះមិនមែនគ្រាន់តែជា ការចុះឈ្មោះចូលរៀននោះទេ ប៉ុន្តែវាជាសារអំពាវនាវដែលរំឭកដល់មាតាបិតា អ្នកអាណាព្យាបាលថា អនាគតរបស់បុត្រធីតាពួកគេ គឺគ្មានដែនកំណត់ ​ហើយការចូលរួមជាមួយយើងថ្ងៃនេះ សិស្សានុសិស្ស នឹងត្រូវបានផ្តល់ដោយជំនាញ និងឱកាសដើម្បីសម្រេចក្តីស្រមៃដ៏ធំអស្ចារ្យ។ តាមរយៈព្រឹត្តិការណ៍សំខាន់ៗ និងបទពិសោធន៍ជាក់ស្តែង យើងមានបំណងឱ្យសិស្សានុសិស្សចេះបណ្តុះ នូវស្មារតីក្លាហាន និងជួយតម្រង់ទិសពួកគេឱ្យក្លាយជាអ្នកដឹកនាំរួចជាស្រេចសម្រាប់អនាគត។

នៅ​សាលាវេស្ទើនអន្តរជាតិ យើងជឿជាក់ថា ជោគជ័យនាពេលអនាគត នឹងទទួលបាន ប្រសិនបើសិស្សបានកំណត់គោលដៅត្រឹមត្រូវ និងមានក្តីស្រមៃខ្ពស់​​​។ យុទ្ធនាការរបស់យើងមិនត្រឹមតែជា ការដើរទស្សនានៅក្នុងបរិវេណសាលាប៉ុណ្ណោះទេ តែជាការជំរុញសិស្ស និងអាណាព្យាបាលឱ្យមានចក្ខុ វិស័យវែងឆ្ងាញ និងគំនិតច្នៃប្រឌិតលើអ្វីដែលពួកគេអាចសម្រេចបាន។ យុទ្ធនាការនេះ គឺជាការផ្ដល់នូវបទពិសោធន៍ ដល់អាណាព្យាបាលអំពីវិធីនៃការលើកទឹកចិត្តបុត្រធីតា ឱ្យហ៊ានស្រមៃនៅក្នុងអាជីពការងារនាថ្ងៃខាងមុខ ព្រមទាំងបង្ហាញពួកគេពីរបៀបដែលសាលាវេស្ទើន អន្តរជាតិបណ្តុះសិស្សានុសិស្សឱ្យទៅដល់គោលដៅទាំងនោះផងដែរ។

ការចាប់ផ្តើមចុះឈ្មោះចូលរៀន, បំផុសក្តីសុបិនចាប់ពីថ្ងៃដំបូង៖
យុទ្ធនាការ «THINK BIG, ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ» ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងជំរុញទឹកចិត្ត ដែលខុសពីទម្លាប់នៃការដើរទស្សនាក្នុងបរិវេណសាលា និងការផ្តល់ព័ត៌មានបែបធម្មតា។ យុទ្ធនាការនេះ នឹងជួយឱ្យសិស្សានុសិស្ស និងអាណាព្យាបាល ឃើញកាន់តែច្បាស់នូវអនាគតដ៏ភ្លឺចែងចាំង។

យុទ្ធនាការនេះមានមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៣៖
ថ្ងៃនៃអាជីពនឹងបើកឱកាសឱ្យ សិស្សានុសិស្សបានសិក្សាស្វែងយល់ស៊ីជម្រៅអំពីជម្រើស អាជីពផ្សេងៗនាពេលអនាគត តាមរយៈស្តង់ជាច្រើន សកម្មភាពអនុវត្តផ្ទាល់ និងកម្មវិធីណែនាំពីអ្នកជំនាញ។ មិនថាក្តីសុបិន្តរបស់បុត្រធីតាលោកអ្នកចង់ក្លាយជា វេជ្ជបណ្ឌិត សិល្បករ សហគ្រិន អ្នកវិទ្យាសាស្ត្រ ឬវិជ្ជាជីវៈណាមួយផ្សេងទៀតនោះទេ ថ្ងៃនៃអាជីពនឹងជួយពង្រឹង ក្តីស្រមៃ និងគូសបង្ហាញទិសដៅនៃមហិច្ឆតាទាំងនោះនៅក្នុងបរិបទជាក់ស្តែង។ ការបើកសាខាថ្មី មាតាបិតា អ្នកអាណាព្យាបាលនឹងត្រូវស្វាគមន៍យ៉ាងកក់ក្តៅមក ទស្សនាជុំវិញបរិវេណសាលា និងទទួលបានបទពិសោធន៍នៃសកម្មភាពផ្សេងៗដូចជា ការជួប សំណេះសំណាលជាមួយគ្រូបង្រៀន ការដើរទស្សនាគ្រឿងបរិក្ខារសាលា ដែលមានដូចជា បន្ទប់រៀនទំនើប បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ បណ្ណាល័យ។ល។

Career Live Museum៖ នេះគឺជាលក្ខណៈពិសេសប្លែកមួយ នៅក្នុងយុទ្ធនាការមួយនេះដែលមានការតាំងពិព័រណ៌រស់រវើក ដោយសិស្សានុសិស្សនឹងស្លៀកពាក់ឯកសណ្ឋាននៃអាជីព ផ្សេងៗគ្នាដូចជា វេជ្ជបណ្ឌិត គ្រូបង្រៀន វិស្វករ អ្នកបើកយន្តហោះ អ្នកវិទ្យាសាស្រ្ត។ល។ ពួកគេនឹងចែករំលែកភាពរីករាយរបស់ពួកគេ ព្រមទាំងផ្តល់នូវព័ត៌មាន និងធ្វើបទបង្ហាញខ្លីៗ ពីការរៀនសូត្រ ទេពកោសល្យ ការច្នៃប្រឌិត ផ្សេងៗទៅកាន់អ្នកទស្សនាផងដែរ។

ហេតុអ្វីបានជា «THINK BIG» ជារឿងសំខាន់?
ពីព្រោះអនាគតគឺគ្មានដែនកំណត់ ហើយសាលាវេស្ទើនអន្តរជាតិនៅទីនេះ ដើម្បីជួយ សិស្សឱ្យឈានជើងលើសពីដែនកំណត់។ សាលាវេស្ទើនអន្តរជាតិ ជឿជាក់ថាការរតម្រង់ទិស សិស្ស​ឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត ចាប់ផ្តើមពីការផ្តល់ចំណេះវិជ្ជាដ៏មានគុណភាព បង្រៀនសិស្សឱ្យចេះកំណត់គោលដៅ និងចក្ខុវិស័យច្បាស់លាស់ មានភាពរឹងមាំ ព្រមទាំងជឿជាក់លើសមត្ថភាពខ្លួនឯងផងដែរ។

បរិក្ខារទំនើប៖ បន្ទប់សិក្សាធំទូលាយ ទំនើប ដែលបំពាក់ដោយ ​ smart boards, projectors, computers ដែលសាកសមទៅនឹងការសិក្សាតាមបែបឌីជីថល។
កម្មវិធីពីរភាសា (ខ្មែរ និងអង់គ្លេស)៖ បណ្តុះសមត្ថភាពសិស្សឱ្យស្ទាត់ជំនាញទាំងភាសាខ្មែរ និងភាសាអង់គ្លេសសម្រាប់ការប្រើប្រាស់ក្នុងអាជីពនាពេលអនាគត។
គ្រូបង្រៀនមានបទពិសោធន៍៖ បង្ហាត់បង្រៀនដោយគ្រូដែលមានបទពិសោធន៍ និងប្រកបដោយវិជ្ជាជីវៈ។

បរិយាកាសសិក្សា៖ បរិវេណសាលាធំ ទូលាយមានសុវត្ថិភាព​​ ស្អាត អនាម័យ និងមានផាសុកភាពសម្រាប់សិស្សានុសិស្ស។

សាលាវេស្ទើនអន្តរជាតិ បានធ្វើឱ្យអាណាព្យាបាលគ្រប់រូបមានអារម្មណ៍ថា ពួកគេត្រូវបានយល់ និងទទួលបានគំនិតថ្មីៗតាមរយៈការអនុវត្តជាក់ស្តែង ការចូលរួមយ៉ាងសកម្ម ដែលជាសកម្មភាពបង្ហាញពីការគិតគូរ ដល់អនាគតបុត្រធីតារបស់ពួកគេ។ សាលាវេស្ទើនអន្តរជាតិ​ ប្រើប្រាស់រូបភាពដ៏ទាក់ទាញ ការសន្ទនាគ្នាដោយផ្ទាល់ និងកម្មវិធីប្លែកៗទាក់ទងនឹងអាជីពការងារ ដើម្បីធ្វើឱ្យគ្រប់ក្រុមគ្រួសារមានការភ្ញាក់ផ្អើល រំភើប ហើយយល់ច្បាស់ពីអ្វីដែលពួកគេបានឃើញ និងបានឮ។

ចូលរួមជាមួយយើងនៅក្នុងព្រឹត្តិការណ៍បើកសាខា (Open Campus) និង ថ្ងៃនៃអាជីពការងារ (Career Day) ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ! ជួបជាមួយក្រុមការងារយើងខ្ញុំ ទស្សនាជុំវិញបរិវេណសាលា និងចាប់ផ្តើមជំហានដំបូងនៃអនាគតដ៏ភ្លឺស្វាង។

ចុះឈ្មោះពេលនេះ ឬទាក់ទងមកកាន់យើងសម្រាប់ព័ត៌មានន្ថែម៖
កាលបរិច្ឆេទ៖ ថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក-១២ថ្ងៃត្រង់ នៅសាខាចាក់អង្រែ ផ្ទះលេខ៦៥០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ទំនាក់ទំនងតេលេក្រាម៖ https://t.me/+85578672071
កាលបរិច្ឆេទ៖ ថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក-១២ថ្ងៃត្រង់ នៅសាខាវាលស្បូវ ផ្ទះលេខ1A ផ្លូវ ជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ទំនាក់ទំនងតេលេក្រាម៖ https://t.me/+85578672060

*សាខាស្តេឌៀម៖ ផ្ទះលេខ២០ ផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ 016 699 192 | 078 672 072 | 097 866 0979 | 078 672 074 | 098 966 786 | 097 866 0052។
*សាខាបឹងកក់៖ ភូមិ១២ ផ្លូវ២៨៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក 097 2112 820 | 078 672 067 | 016 699 195។
*សាខាទួលសង្កែ៖ ផ្ទះលេខ៣០K ផ្លូវ៧៧៧ កែងផ្លូវ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ 081 96 67 88 | 061 96 67 88 | 097 886 8469។
*សាខាបឹងត្របែក១៖ ផ្ទះលេខ១១៨ ផ្លូវ៩៩ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន 081 499 066 | 017 499 066 | 097 886 4985។
*សាខាបឹងត្របែក២៖ ផ្ទះលេខ៧២ ផ្លូវ៩៩ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន 097 2112 103 | 078 672 062 | 016 699 202។
*សាខាបឹងត្របែក៣៖ ផ្ទះលេខ៥០ ផ្លូវ៤៨៨ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន 097 2112 786 | 078 672 064 | 016 699 201។
*សាខាឌួងងៀប៖ ផ្ទះលេខ៣១ ផ្លូវ ឌួងងៀប២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ 097 496 7711| 077 912 129 | 016 630 106។
*សាខាបឹងឈូក៖ ផ្ទះលេខ១៤២ ផ្លូG  សង្កាត់ក្រាំងធ្នុង់ ខណ្ឌសែនសុខ 097 764 7722 | 077 219 219 | 016 900 788។
*សាខាចំការដូង៖ បុរីពីភពថ្មីចំការដូង អគារ១ ផ្លូវ១៩ សង្កាត់ដង្កោ ខណ្ឌដង្កោ 097 794 7733 | 078 672 069 | 016 699 193។
*សាខាចាក់អង្រែ៖ ផ្ទះលេខ៦៥០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ 097 2112 875 | 078 672 071 | 016 699 196។
*សាខាវាលស្បូវ៖ ផ្ទះលេខ១A ផ្លូវជាតិលេខ១, សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ 097 2113 668 | 078 672 060 | 016 938 868។
*សាខាខេត្តព្រះសីហនុ៖ ភូមិ៣ ផ្លូវ១១១ សង្កាត់២ ខេត្តព្រះសីហនុ  096 6333 222 | 087 5 777 15 | 097 616 7788 | 095 24 58 57។
*សាខាសោវេស្ត៖ ផ្ទះលេខ០៣ ផ្លូវ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ 97 589 7711 | 078 672 063 | 016 909 706។
*សាខាសែនសុខ៖ ផ្លូវ១៩៤៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ 012 361 663 | 015 728 221 | 097 6 755 343។
សម្រាប់ព័ត៌មានលម្អិតបន្ថែម និងដើម្បីចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សូមចុចនៅលើតំណរភ្ជាប់មួយនេះ : https://t.me/WIStelegr ឬទូរស័ព្ទ 092 388 309៕