(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងត្រូវប្រឈមមុខនឹងគោជល់អេស្ប៉ាញ ដើម្បីប្រជែងជើងឯកពានកម្រិតអន្តរទ្វីប ជំនាន់ទី៤ Finalissima 2026 ស្របពេលទីតាំងប្រកួតមិនទាន់ត្រូវបានប្រកាស។
កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក៏បានប្រកាសពីការរៀបចំកម្មវិធី ៤ឆ្នាំម្តងនេះ នៅក្នុងកិច្ចពិភាក្សាគ្នានាប្រទេសប៉ារ៉ាហ្គាយរវាងសហព័ន្ធអាហ្សង់ទីន AFA និងសហព័ន្ធអេស្ប៉ាញ RFEF ផងដែរ ក្រោមគំនិចផ្តួចផ្តើមដោយ CONMEBOL និង UEFA។
កម្មវិធីនេះដែរ យកតែក្រុមជើងឯកចាស់ប្រចាំតំបន់អាមេរិកឡាទីន Copa America ដែលអាហ្សង់ទីនដណ្តើមបានកាលឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក គ្រាដែលអេស្ប៉ាញ ម្ចាស់ជើងឯក Euro 2024 នៅអាល្លឺម៉ង់។ ពពកសអាហ្សង់ទីន ដែលមាន Lionel Messi ប្រធានក្រុមផងនោះ ជាក្រុមការពារតំណែងជើងឯក Finalissima 2022 ក្រោយបំបាក់អ៉ីតាលី ៣ទល់នឹង០ នៅកីឡដ្ឋាន Wembley។
ប្រភពពី Marca បានឱ្យដឹងថា ការប្រកួតនេះដែរនឹងធ្វើឡើងនៅចន្លោះថ្ងៃ FIFA International Window ចាប់ពីថ្ងៃទី២៣-៣១ ខែមីនា មុនពេលកម្មវិធីជម្រុះ World Cup 2026 ចាប់ផ្តើម ស្របពេលមាន ៣ទីតាំងកំពុងពិចារណារួមមាន London, Rome ឬក៏ទីក្រុង New York សហរដ្ឋអាមេរិក ខណៈពាននេះក្រុមអាហ្សង់ទីន ឈ្នះបានពីរលើក និងក្រុមបារាំង យកបានមួយដងមកហើយ ៕