(បរទេស)៖ ក្រុមហ៊ុន Microsoft បានណែនាំយុទ្ធសាស្ត្រថ្មីមួយក្នុងសន្និសីទអ្នកអភិវឌ្ឍ Build 2025 របស់ខ្លួនដោយបង្ហាញពីវិស័យថ្មីនៃ AI (agents) ដែលអាចសហការគ្នា និងចងចាំអ្វីៗពីអន្តរកម្មមុនៗ។ បច្ចុប្បន្ន AI ជាច្រើនដំណើរការដោយផ្អែកលើការទំនាក់ទំនងតែម្ដងៗ (transactional) ហើយមិនចងចាំបរិបទនៃការងារទេ។
ដើម្បីដោះស្រាយបញ្ហានេះ Microsoft បានគាំទ្រពី Model Context Protocol (MCP) ដែលជាគម្រោងបើកចំហ (open-source) ដែលកើតចេញពី Anthropic ដោយមានគោលបំណងឲ្យ AI Agent ប្រាស្រ័យទាក់ទងគ្នាបាន ដូចជាវេបសាយនៅដើមសតវត្សរ៍ទី២១ ដែលប្រើបណ្តាញ hypertext។ ដើម្បីឲ្យ AI មានការចងចាំបាននោះ Microsoft ក៏កំពុងសិក្សាវិធី “retrieval augmentation” ដែលបង្កើតសេចក្ដីសង្ខេបនៃអន្តរកម្មជាមួយអ្នកប្រើ ហើយ AI ភ្នាក់ងារនៅកន្លែងធ្វើការ
គួរជម្រាបថា ក្រៅពីនេះ Microsoft ក៏កំពុងអភិវឌ្ឍឧបករណ៍ដូចជា Tenant Copilot និង Agent Factory ដើម្បីចូលរួមជាមួយបុគ្គលិកនៅក្រុមហ៊ុន។ Tenant Copilot មានសមត្ថភាពដូចជាអ្នកជំនួយការ AI ដែលដំណើរការដោយស្វ័យប្រវត្តិ និងស្គាល់ច្បាស់អំពីព័ត៌មានក្នុងក្រុមហ៊ុន។ Agent Factory មានតួនាទីដាក់ចេញ និងគ្រប់គ្រង AI ជាមួយបុគ្គលិក មើលថែអត្តសញ្ញាណ និងសមាហរណកម្មជាមួយ Microsoft 365។ គោលបំណងគឺឲ្យ AI ជាជំនួយការដែលអាចគិត រៀបចំផែនការ និងអនុវត្តការងារបានដោយខ្លួនឯង ជាមួយការដឹកនាំតិចតួចពីមនុស្ស។