(កំពង់ចាម)៖ គេថាសំណាងមនុស្សពិតជាមើលមិនឃើញ! អតិថិជន​មានសំណាងរូបនេះមានឈ្មោះ ឡុង ឡេន រស់នៅ ភូមិបផាត់ ឃុំរកា៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរជាអ្នកដកស្វាយចន្ទី និងជាអ្នកនេសាទត្រីតិចតួចក្រៅពីរបរកសិកម្ម។

លោកបានរៀបរាប់ទាំងអារម្មណ៍រំភើបញាប់ញ័រថា ខ្លួនតែងតែទិញទឹកក្រូចអាយស៍កូឡាញាំជាប្រចាំ។ ទិញដូចតែរាល់ដង តែចម្លែកអីតែថ្ងៃនេះ មូលភ្លាមឃើញនៅលើកម្របដបខុសប្លែកពីធម្មតា គ្រាន់តែដឹងថាឈ្នះបានឡានភ្លាម ស្រែកហ៊ោឡើងផ្អើលអស់អ្នកជិតខាងតែម្តង។

លោកបានបន្តទៀតថា មិននឹកស្មានជាតិនេះមានឱកាសមានសំណាងបានឡានជិះហ្នឹងគេបែបនេះទេ​។ បើពឹងលើចំណូលរាល់ថ្ងៃ ទោះរកមួយជីវិតនេះក៏គ្មានលទ្ធភាពទិញឡានជិះហ្នឹងគេដែរ។ សព្វថ្ងៃនេះ លោកជាពោះម៉ាយមានកូនក្នុងបន្ទុក៦នាក់ ហើយក្នុងនោះក៏មានកូនតូចប្រហែល២ខួប ត្រូវនៅក្នុងបន្ទុកនៅបំបៅដោះគោនៅឡើយ។ ជីវភាពរាល់ថ្ងៃ រកបានមួយថ្ងៃគិតមួយថ្ងៃប៉ុណ្ណោះ ព្រោះការងារដកដំណាំមិនមែនមានឱ្យដករាល់ថ្ងៃនោះទេ។ រង្វាន់នេះពិតជាធំមិនអាចកាត់ថ្លៃបានទេសម្រាប់ជីវិតរបស់លោក អាចជួយសម្រួលដល់ការធ្វើដំណើរជាមួយក្រុមគ្រួសារឱ្យកាន់តែងាយស្រួលជាងមុន។

អាយស៍កូឡា, ជាមួយ IZE COLA ម្ហូបអ្វីក៏ឆ្ងាញ់!។ ទឹកក្រូច អាយស៍ កូឡា ស្រស់ស្រាយ សប្បាយៗ គ្រប់ពេល!៕