(មេនឆេស្ទើ)៖ Manchester United នឹងមិនដកតួនាទីគ្រូបង្វឹកចេញពីលោក Ruben Amorim ឡើយ បើទោះបីជាបិសាចក្រហមចាញ់វគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Europa League ទល់នឹងក្រុមអង់គ្លេសដូចគ្នា Tottenham Hotspur ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ Mirror Football។
ក្រុមខ្លាំងប្រចាំទីក្រុង Manchester មួយនេះ ធ្លាប់បានលើកពាន UEL នេះម្តងកាលឆ្នាំ២០១៧ ស្ថិតក្រោមការដឹកនាំរបស់លោក Jose Mourinho មុនឈានដល់ផ្តាច់ព្រ័ត្រនៃពាននេះម្តងទៀត ដោយស្ថិតក្រោមការបង្វឹកដោយគ្រូសញ្ជាតិព័រទុយហ្គាល់ដូចគ្នា។
Man Utd ឬ Spurs នឹងទទួលបានកៅអីវគ្គចែកពូល UEFA Champions League ដោយស្វ័យប្រវត្តិសម្រាប់រដូវកាលក្រោយ ប្រសិនបើឈ្នះ UEL ក្នុងខែនេះ ដ្បិតពួកគេកំពុងឈរនៅលេខរៀងទី១៦ និង១៧ ដាច់ឆ្ងាយពីតំបន់កៅអីលេងពានអឺរ៉ុប នៃតារាងពិន្ទុ Premier League រដូវកាលនេះ នៅពេលអង់គ្លេសទទួលបាន ៥កៅអីស្វ័យប្រវត្តិក៏ដោយ។
គួរបញ្ជាក់ផងថា ជំនួបរវាង Man Utd និងមាន់ខ្នាយមាស Spurs នឹងធ្វើឡើងនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ៕