(ភ្នំពេញ)៖ ពិតជាមិនធម្មតាទេ ក្រោយពីលោក N.John កូនប្រុសទី២របស់តារាចម្រៀង ព្រាប សុវត្ថិ បានសំងំពង្រឹង និងផលិតស្នាដៃចម្រៀងរបស់ខ្លួនៅ Holewot លើទឹកដីសហរដ្ឋអាមេរិក អស់មួយរយៈពេលធំ ពេលនេះមានវេបសាយធំៗជាច្រើននៅអាមេរិក បានផ្សព្វផ្សាយពីស្នាដៃកូនខ្មែរពូកែខាងតន្រ្តី និងចម្រៀង ធ្វើឱ្យពិភពលោកបានស្គាល់។

លោក N.John ត្រូវមហាជនស្គាល់ថា ជាកូនប្រុសទី២របស់តារាចម្រៀង ព្រាប សុវត្ថិ ដែលមានឈ្មោះពិតថា សុវត្ថិ មុនីនាគ បានចាកចេញទៅរៀនផ្នែកតន្រ្តីចម្រៀង នៅសហរដ្ឋអាមេរិកយូរមកហើយ។ ជាក់ស្តែងរាល់ពេលបទចម្រៀងរបស់លោកចេញផ្សព្វផ្សាយម្តងៗ គឺទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ដោយសារតែលោកបានផលិតបទចម្រៀង ត្រូវនឹងចំណងចំណូលចិត្តអ្នកគាំទ្រសម័យថ្មី។

ជាមួយនឹងការចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់លោក សុវត្ថិ មុនីនាគ ឬ លោក N.John គឺទទួលបានការសរសើរយ៉ាងច្រើនពីអ្នកដឹកនាំ ក៏ដូចជាអ្នកស្តាប់ រហូតត្រូវបានវេបសាយធំៗជាច្រើន ធ្វើការផ្សព្វផ្សាយពីស្នាដៃរបស់លោក។ ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ​មានខាងវេបសាយដ៏ល្បីធំមួយឈ្មោះ Billboard Argentina បានផ្សព្វផ្សាយស្នាដៃពីកូនខ្មែរ គឺលោក N.John ផងដែរ។ ដោយពួកគេបានរៀបរាប់ពីប្រភេទ នៃការងារសិល្បៈរបស់លោក N.John  រួមជាមួយរសជាតិក្នុងការផលិតបទចម្រៀងបែប RnB និង Hip Hop ជាដើម...។ មិនតែប៉ុណ្ណោះរាល់ពេលបទចម្រៀងលោក N.John ចេញជាផ្លូវការម្តងៗ មានអ្នក Reaction ល្បីៗជាច្រើន មិនថាក្នុងឬក្រៅប្រទេសទ្បើយ។

គួររឭកផងដែរថា តាមរយៈហ្វេសប៊ុក អ៊ីនស្តាក្រាម TikTok របស់លោក N.John គឺកំពុងបំបុកទីផ្សារចម្រៀងខ្លាំងទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ ជាមួយបទចម្រៀងថ្មីៗរបស់លោក ដែលបានចេញជាបន្តបន្ទាប់ ជាពិសេសក្នុងបទចម្រៀងនីមួយៗលោកបានរំលេចនួវក្បាច់រាំដ៏អស្ចារ្យ និងស្ទាយថ្មីៗ ធ្វើឱ្យបរទេសស្ងប់ស្ងែងចាប់អារម្មណ៍គ្រប់ៗគ្នា។

លោក សុវត្ថិ មុនីនាគ បានធ្វើដំណើរទៅសិក្សាផ្នែកសិល្បៈចម្រៀង និងរាំនៅឯ MilenniumDance Complex នៅទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ Los Angeles ជាងមួយឆ្នាំហើយ ដើម្បីបំពេញក្តីស្រមៃខ្លួនផង និងបំពេញក្តីស្រមៃរបស់ឪពុកខ្លួនផង។ តារាចម្រៀង ព្រាប សុវត្ថិ ពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះកូនៗរបស់ខ្លួនក្នុងវិស័យចម្រៀង។ ជាក់ស្តែងពេលនេះកូនប្រុសទាំង៣នាក់របស់លោក កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺកូនប្រុសទី២របស់លោកតែម្តង គឺលោក សុវត្ថិ មុនីនាគ ហៅ N.John ដែលកំពុងសិក្សា និងរស់នៅសហរដ្ឋអាមេរិក ដើម្បីក្រេបយកចំណេះដឹងផ្នែកតន្រ្តីមកពង្រើកកេរ្តិ៍ឈ្មោះខ្លួន ឱ្យកាន់តែល្បីសុះសាយ៕

https://vt.tiktok.com/ZShX3r5b2

https://vt.tiktok.com/ZShVvDt46

https://vt.tiktok.com/ZShVqKK68

https://www.facebook.com/share/r/16YCAuZLt2/?mibextid=wwXIfr

https://www.facebook.com/share/r/1Ex74Dc4U9/?mibextid=wwXIfr