(ភ្នំពេញ)៖ ត្រៀមៗហ្វេនៗ K-POP! លើកនេះដឹងតែកក្រើកមេឃរញ្ជួយធរណីទៀតហើយ! អ្វីដែលហ្វេនៗ K-POP នៅខ្មែរធ្លាប់ស្រមៃ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារជាយូរមកហើយនោះ នឹងក្លាយជាការពិតឆាប់ៗនេះហើយ! ត្រៀម HYPE ត្រៀមហ៊ោត្រៀមរាំសប្បាយតាមកំពូល Idol ដែលជាក្រុមតារាចម្រៀងដ៏ល្បីរន្ទឺក្នុងវិស័យ K-POP របស់កូរ៉េខាងត្បូងហើយឬនៅ? តើមានអ្វីអស្ចារ្យស្វាគមន៍ឆ្នាំ២០២៥ នេះមែនទេ?
មែនហើយ! ឥឡូវច្បាស់ការមែនទែនហើយ គឺលើកនេះក្រុមហ៊ុន GANZBERG លេងឈុតធំដ៏គួរឱ្យភ្ញាក់ផ្អើល ដែលនឹងនាំកំពូលតារាចម្រៀងស្រី K-POP ដ៏ល្បីរន្ទឺ 2NE1 ទាំងមូលមកសម្ដែងក្នុងព្រឹត្តិការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក «GANZBERGSUPERIDOL–Iamthebest» នៅកោះពេជ្រថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។
ក្រុមតារាចម្រៀងស្រី 2NE1 ដែលមានសមាជិក ៤រូប រួមមាន CL, ParkBom, Sandara Park និង Minzy មានឈ្មោះបោះសំឡេងល្បឺរន្ទឺពាសពេញពិភពលោក ជាពិសេសនៅអាស៊ីរួមទាំងនៅខ្មែរយើងផងដែរ ហើយអ្នកស្នេហាវិស័យតន្ត្រី K-POP ណាក៏ស្គាល់រូបក្រុមស្រីស្អាតនេះច្បាស់ តាមរយៈបទដ៏ល្បីល្បាញ «Fire» ហើយបទល្បីៗរបស់ក្រុមនេះមានជាច្រើនទៀតរួមមានបទ «ComeBackHome, Lonely, IDon'tCare, Ugly, Can'tNobody, GoAway, ClapYourHands» និងបទ «DoYouLoveMe» ផងដែរ។
ច្បាស់ណាស់ លើកនេះនឹងកាន់តែកក្រើកជាងលើកណាៗទាំងអស់ ព្រោះនេះជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រដែល 2NE1 មានឱកាសមកសម្ដែងទាំងក្រុមនៅស្រុកខ្មែរ អមដោយឆាកតន្ត្រីខ្នាតអន្តរជាតិដ៏ធំអស្ចារ្យ ដែលបំពាក់ប្រព័ន្ធភ្លើង LED ធំៗ ត្រជាក់ភ្នែកនិងប្រព័ន្ធសំឡេងបុកខ្លាំង ដែលនឹងធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំជើបរំជួលមិនធ្លាប់មាន។
សូមកុំភ្លេចណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូល Idol របស់យើងក្នុងព្រឹត្តការណ៍ការប្រគំតន្ត្រីលំដាប់ពិភពលោក «GANZBERGSUPERIDOL–Iamthebest» នៅកោះពេជ្រថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ហើយសំបុត្រចូលរួមទស្សនានឹងមានលក់ក្នុងពេលឆាប់ៗនេះ!។
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG ឆ្ងាញ់លើសពីស្រាបៀធម្មតា GANZBERG Snow CoolLike That សហការឧបត្ថម្ភដោយភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និងទឹកផ្លែឈើ Freshy៕