(វៀតណាម)៖ ស្ថិតក្នុងវ័យ៦២ឆ្នាំ លោកស្រី តាន ឈៀងល័យ ត្រូវបានគ្រូពេទ្យណែនាំឲ្យកាត់ជើងរបស់គាត់ បន្ទាប់ពីជើងរបស់លោកស្រីឆ្លងមេរោគធ្ងន់ធ្ងរដោយសារតែជំងឺទឹកនោមផ្អែម។ ប៉ុន្តែយ៉ាងនេះក្តី ជើងរបស់លោកស្រី ត្រូវបានរួចផុតពីការកាត់ជើង បន្ទាប់ពីលោកស្រីបានស្វែងរកការសង្រ្គោះពីគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ FV។

រយៈពេល ៣ខែ ក្រុមគ្រូពេទ្យរបស់ FV មានគ្រប់ឯកទេសជាច្រើននាក់ បានធ្វើការរួមគ្នាដើម្បីជួយសង្គ្រោះជើងរបស់លោកស្រីដោយជោគជ័យ។

លោកស្រី តាន ឈៀងល័យ បាននិយាយទាំងរំជួលចិត្តយ៉ាងដូច្នេះថា «រក្សាបានជើង ជីវិតមានសេចក្ដីសុខ និងសកម្មភាពរបស់ខ្ញុំគឺប្រសើរជាងមុន! គ្រូពេទ្យ FV ពិតជាអស្ចារ្យណាស់!»

លោកស្រី តាន បានរស់នៅជាមួយជំងឺទឹកនោមផ្អែមអស់រយៈពេល ៣០ ឆ្នាំមកហើយ។ នៅដើមឆ្នាំ ២០២៤ លោកស្រីបានកើតអាប់សែតូចមួយនៅលើជើងឆ្វេង។ ដោយសារមិនមានអារម្មណ៍ឈឺចាប់ លោកស្រី តាន បានគិតថាវាគ្រាន់តែជារបួសធម្មតាប៉ុណ្ណោះ។ ដោយមិននឹកស្មានដល់ អាប់សែបានហើមយ៉ាងឆាប់រហ័ស។ លោកស្រីត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្បែរផ្ទះ ប៉ុន្តែស្ថានភាពមិនប្រសើរឡើងឡើយ ដូច្នេះគ្រូពេទ្យត្រូវបង្ខំចិត្តកាត់ម្រាមជើងតូចរបស់លោកស្រីចេញ។

ក្រោយពេលវះកាត់ ការឆ្លងមេរោគនៅតែបន្តរាលដាលពេញជើង។ លោកស្រីបានទៅមន្ទីរពេទ្យកម្រិតខ្ពស់ដើម្បីពិនិត្យ ហើយគ្រូពេទ្យបានណែនាំឱ្យកាត់ជើង បើមិនដូច្នេះទេមុខរបួសនឹងបន្តរាលដាល គំរាមកំហែងដល់អាយុជីវិត។ ដោយមិនចង់ពិការ តាមរយៈអ្នកស្គាល់គ្នាណែនាំ លោកស្រី តាន បានទៅមន្ទីរពេទ្យ FV ដោយសង្ឃឹមថាអាចសង្គ្រោះជើងបាន។

ក្រោយឆ្លងកាត់ការពិនិត្យឱ្យលោកស្រី តាន វេជ្ជបណ្ឌិត ត្រឿង ហ្វាង វិញ ឃៀម នាយកដ្ឋានផ្នែកព្យាបាលរបួស និងវះកាត់ឆ្អឹងនៃមន្ទីរពេទ្យ FV បានឃើញថាការឆ្លងមេរោគរបស់អ្នកជំងឺគឺធ្ងន់ធ្ងរណាស់។

លោកវេជ្ជបណ្ឌិត ឃៀមបានឱ្យដឹងថា «ការព្យាបាលជើងអ្នកទឹកនោមផ្អែមគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វេជ្ជបណ្ឌិត។ ការលំបាកនៃករណីនេះគឺអវយវៈមិនមានឈាមគ្រប់គ្រាន់ ដូច្នេះមុខរបួសត្រូវចំណាយពេលយូរដើម្បីជាសះស្បើយ។ ការវះកាត់ក៏តម្រូវឱ្យគ្រូពេទ្យវះកាត់ដែលមានបទពិសោធន៍ដើម្បីយកជាលិកាដែលខូចចេញដោយមិនប៉ះពាល់ដល់ជាលិកាដែលនៅល្អជុំវិញ។ លើសពីនេះទៀតការព្យាបាលតម្រូវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអ្នកឯកទេសជាច្រើននៅក្នុងមន្ទីរពេទ្យ»

ជាសំណាងល្អ បន្ទាប់ពីពិនិត្យសន្ទស្សន៍ ABI (សន្ទស្សន៍សម្ពាធឈាមកជើង-ដើមដៃ) ឱ្យលោកស្រី តាន វេជ្ជបណ្ឌិត ង្វៀនធីធឺហឿង នាយកដ្ឋាន អង់ដូគ្រីន មន្ទីរពេទ្យ FV បានវាយតម្លៃថា សរសៃឈាមនៅជើងរបស់អ្នកជំងឺនៅតែល្អនៅឡើយ លទ្ធភាពនៃការព្យាបាលមុខរបួសនឹងខ្ពស់ជាង។

លោកស្រី តាន និងក្រុមគ្រួសារបានយល់ព្រមចំពោះគម្រោង «ឆ្លងកាត់ការវះកាត់ច្រើនដង» ដែលស្នើឡើងដោយលោកវេជ្ជបណ្ឌិត ឃៀម។ ក្រុមរបស់លោកវេជ្ជបណ្ឌិត ឃៀម បានធ្វើការវះកាត់យ៉ាងល្អិតល្អន់ចំនួនបីដងលើលោកស្រី។ ការវះកាត់ពីរលើកដំបូងគឺដើម្បីកម្ចាត់មេរោគទាំងស្រុង។ ក្នុងការវះកាត់លើកទី៣ លោកវេជ្ជបណ្ឌិត ឃៀម បានផ្ទេរស្បែកពីកំភួនជើងរបស់អ្នកជំងឺមកគ្របលើផ្ទៃស្បែកដែលខូចរលួយ។ លោកស្រី តាន បានទទួលការថែទាំមុខរបួស រួមផ្សំជាមួយនឹងថ្នាំដែលចេញវេជ្ជបញ្ជាដោយអ្នកជំនាញខាង អង់ដូគ្រីន ដើម្បីធ្វើឱ្យមានតុល្យភាពជាតិស្ករក្នុងឈាម និងបង្កើតជាលិកាថ្មីនៅក្នុងតំបន់ដែលរងការខូចខាត។

ការថែទាំអ្នកជំងឺបន្ទាប់ពីការវះកាត់ផ្សាំស្បែកគឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់បុគ្គលិកគិលានុបដ្ឋាយិកា។ អ្នកជំងឺស្ថិតនៅក្នុងទីតាំងពិសេសរយៈពេល២ សប្តាហ៍។ គិលានុបដ្ឋាយិកាមន្ទីរពេទ្យ FV បានបង្កើតនូវវិធីច្នៃប្រឌិតជាច្រើនដើម្បីធ្វើឱ្យអ្នកជំងឺកាន់តែមានផាសុកភាព រួមមានការ បង្កើតខ្នើយឱបកល់ បង្វែរទីតាំងអ្នកជំងឺជាប្រចាំ ម៉ាស្សាឱ្យអ្នកជំងឺ...។ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈ លោកស្រីបានបន្តមកពិនិត្យសុខភាព ២-៣ ដងក្នុងមួយសប្តាហ៍ អស់រយៈពេលជាងពីរខែ ដើម្បីឲ្យលោកវេជ្ជបណ្ឌិត ឃៀម ថែទាំរបួសដោយផ្ទាល់។

អាហារូបត្ថម្ភក៏ដើរតួយ៉ាងសំខាន់ក្នុងការស្តារឡើងវិញក្រោយការវះកាត់។ គិលានុបដ្ឋាយិការបស់មន្ទីរពេទ្យ FV តែងតែយកចិត្តទុកដាក់ និងគាំទ្រលោកស្រី តាន ឱ្យទទួលទានសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់តាមមុខម្ហូបពីអ្នកជំនាញអាហារូបត្ថម្ភ។ ដោយការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអ្នកឯកទេស និងក្រុមគិលានុបដ្ឋាយិកា រួមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់អ្នកជំងឺ លោកស្រី តាន មិនត្រូវកាត់ជើងរបស់គាត់ឡើយ។

ក្នុងពេលពិនិត្យឡើងវិញនៅចុងខែកក្កដា ឆ្នាំ២០២៤ លោកស្រី តាន សប្បាយចិត្តដែលរបួសរបស់គាត់បានជាសះស្បើយ ហើយគាត់អាចដើរបានធម្មតា។

ជាមធ្យមនៅលើពិភពលោករៀងរាល់ ៣០ វិនាទី នឹងមានអ្នកជំងឺទឹកនោមផ្អែមត្រូវកាត់អវយវៈ។

យោងតាមវេជ្ជបណ្ឌិត ង្វៀនធីធឺហឿង នាយកដ្ឋាន អង់ដូគ្រីន មន្ទីរពេទ្យ FV បានឱ្យដឹងថា អ្នកជំងឺដែលមានជើង Charcot (ជើងទឹកនោមផ្អែម) មានហានិភ័យខ្ពស់នៃការឆ្លងជាងមនុស្សធម្មតា។

វេជ្ជបណ្ឌិត ហឿង បានលើកឡើងថា «ភាពស្មុគស្មាញនេះចាប់ផ្តើមលេចឡើងនៅដំណាក់កាលដំបូងដោយគ្មានរោគសញ្ញាច្បាស់លាស់ ជួនកាលសូម្បីតែអ្នកជំងឺខ្លួនឯងក៏មិនដឹងថាខ្លួនកំពុងរងទុក្ខដែរ»

យោងតាមវេជ្ជបណ្ឌិត ហឿង អ្នកជំងឺត្រូវពិនិត្យជើងប្រចាំថ្ងៃ រកមើលដុំប៉ោង និងស្នាមរបួសកោសតូចៗឱ្យបានទាន់ពេលវេលា ដើម្បីព្យាបាលទាន់ពេលវេលា។

ផលវិបាកនៃជើងចំពោះអ្នកជំងឺទឹកនោមផ្អែម គឺដោយសារតែការគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ។ អ្នកជំងឺទឹកនោមផ្អែមត្រូវពិនិត្យសុខភាពជាប្រចាំដើម្បីឱ្យគ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំគ្រប់គ្រងជាតិស្ករក្នុងឈាមបានសមស្រប ធ្វើតាមការណែនាំអំពីរបបអាហារ និងលំហាត់ប្រាណត្រឹមត្រូវ ដើម្បីជៀសវាងផលវិបាកដែលបណ្តាលមកពីជំងឺរ៉ាំរ៉ៃនេះ។

ដើម្បីពិនិត្យ និងព្យាបាលផលវិបាកនៃជើងចំពោះអ្នកជំងឺទឹកនោមផ្អែម មិត្តអ្នកអានអាចទាក់ទងមកមន្ទីរពេទ្យ FV តាមរយៈលេខទូរស័ព្ទ៖ (+855) 089 999 345.