(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ មន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យ អឃីតកោះពេជ្រ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន ដែលប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការនូវភាពជាដៃគូ ក្នុងគោលបំណងពង្រឹងវិស័យសុខាភិបាល និងជម្រុញការសហការរវាងស្ថាប័ន ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។
ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីអំពីកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យ អឃីតកោះពេជ្រនេះ មានការចូលរួមពីគណៈអធិបតី លោកវេជ្ជបណ្ឌិត Gareth Shalley នាយកប្រតិបត្តិនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា និងលោក Emerson M. Mar នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីតកោះពេជ្រ ព្រមទាំងក្រុមការងារនៃមន្ទីរពេទ្យទាំងសងខាងផងដែរ។
លោកវេជ្ជបណ្ឌិត Gareth Shalley បានថ្លែងថា «ការប្រកាសភាពជាដៃគូក្នុងថ្ងៃនេះ ជាសក្ខីភាពបង្ហាញពីបេសកកម្មរួមគ្នារវាងមន្ទីរពេទ្យទាំងពីរ។ ការចាប់ដៃគ្នាជាមួយមន្ទីរពេទ្យអឃីតកោះពេជ្រ គឺជាការបើកទំព័រថ្មីដ៏សំខាន់មួយនៃវិស័យសុខាភិបាលក្នុងស្រុក»។
លោកប្រធាននាយកប្រតិបត្តិ Emerson M. Mar ក៏បានបន្ថែមថា «តាមរយៈភាពជាដៃគូនេះ យើងអាចប្រមូលផ្សំភាពខ្លាំងរួមជាមួយមន្ទីរពេទ្យអន្តរជាតិអរៀនដា បង្កើតបានជាបណ្តាញសុខាភិបាលមួយដ៏ធំធូលាយ និងរួមបញ្ចូលគ្នា»។ លោកបានបន្តថា «ការសហការនេះ អាចពង្រីកវិសាលភាពសេវាសុខាភិបាលដែលមានលក្ខណៈទំនើប រួមជាមួយការចែកចាយចំនេះដឹង និងការអនុវត្តល្អៗក្នុងវិស័យវេជ្ជសាស្រ្ត ព្រមទាំងផ្តល់អត្ថប្រយោជន៏ពិសេសដល់អតិថិជនជាសមាជិកក្នុងគោលបំណងបង្កើនទាំងភាពងាយស្រួល និងគុណតម្លៃនៃសេវាថែទាំសុខភាព»។
ក្នុងនោះផងដែរ ដើម្បីអបអរសាទរនូវកិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យទាំងពីរក៏បានដាក់បង្ហាញជាផ្លូវការនៃកាតសមាជិក ដែលកាត សមាជិកនេះមាន ពីរប្រភេទ គឺកាតសមាជិកផ្លាទីនីម និងកាតសមាជិកប្រាក់។ ប្រភេទនៃកាតនីមួយៗ ផ្តល់នូវអត្ថប្រយោជន៍ពិសេស ដែលអាចប្រើប្រាស់បានទាំងនៅមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពេទ្យ អឃីតកោះពេជ្រ រួមជាមួយអត្ថប្រយោជន៏ពីដៃគូសហការផ្សេងៗទៀត៕
ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់៖
០៨១ ៨១១ ៧៨៩ / ០៧៨ ២៣៣ ៧៨៩ / ០៩៦ ៦២៣៣ ៧៨៩ (មន្ទីរពេទ្យអន្តរជាតិ អរៀនដា)
០១២ ៣២២ ០២៥ / ០៨៦ ៩៩៩ ៥២៨ / ០៩៨ ៩៤១ ៧៥៨ (មន្ទីរពេទ្យ អឃីតកោះពេជ្រ)