(បរទេស)៖ ពិធីប្រកាសជយលាភី និងប្រគល់ពានរង្វាន់ឯកត្តជនបាល់មាស Ballon d’Or ឆ្នាំ២០២៥ នឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងដដែល នាថ្ងៃទី២២ ខែសីហា ពោលគឺក្រោយពេលលីគរដូវកាលថ្មីចាប់ផ្តើមបាន ១សប្តាហ៍។
កីឡាករខ្សែការពារ Rodri របស់ក្លិបមេឃខៀវ Manchester City បានឈ្នះពានជារៀងរាល់ឆ្នាំម្តងនេះជាលើកដំបូងរបស់ខ្លួនកាលឆ្នាំ២០២៤ តាមរយៈការបោះឆ្នោតគាំទ្រឈ្នះដាច់គូប្រជែងមកពីក្លិប Real Madrid ២រូបគឺ Vinicius Jr និង Jude Bellingham។
ជាការកត់សម្គាល់ផងដែរ Ballon d’Or ដែលមានអាយុកាល ៦៨ឆ្នាំ ពោលគឺក្រោយពេលបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៦ មានតែកីឡាករ ២រូបប៉ុណ្ណោះដែលឈ្នះពានកម្រិតពិភពលោកនេះបានច្រើនជាងគេ និងកំពុងរត់នៅលើទីលាននៅឡើយទេរួមមាន Lionel Messi បាន ៨លើកច្រើនជាងគេ តាមពីក្រោយដោយ Cristiano Ronaldo បាន ៥ដង៕