(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក Premier League មេឃខៀវ Manchester City បានបំបាក់គូប្រជែង AFC Bournemouth ៣-១ យប់មិញ កាន់តែប្រកៀកក្នុងការទទួលកៅអីលេងពានអឺរ៉ុប UEFA Champions League រដូវកាលក្រោយ ស្របពេលកីឡាករ Kevin de Bruyne បានធ្វើពិធីលាអ្នកគាំទ្រនៅកីឡដ្ឋាន Etihad។
តាមរយៈ ៣ពិន្ទុក្នុងដីនេះដែរបានញាំងឱ្យក្រុមរបស់លោក Pep Guardiola ឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុ Premier League មុនពេលលេងបញ្ចប់រដូវកាល ២០២៤-២៥ នៅក្នុងផ្ទះរបស់ Fulham នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដោយត្រូវការត្រឹមតែ ១ពិន្ទុទៀតប៉ុណ្ណោះនៃសប្តាហ៍ទី៣៨។
ក្នុងពិធីលាគ្នាសម្រាប់ប្រធានក្រុម De Bruyne នៅថ្ងៃបង្ហាញខ្លួនលើកចុងក្រោយជាមួយ Man City គេក៏ឃើញមានវត្តមានខ្សែការពារ Rodri ដែលទើបជាពីរបួសចូលរួមផងដែរ គិតចាប់តាំងពីបង្ហាញខ្លួនចុងក្រោយនាអំឡុងខែសីហា ឆ្នាំ២០២៤ មក។
De Bruyne បានចូលលេងដល់នាទី៦៩ ទើបប្តូរចេញ ក្នុងការបង្ហាញខ្លួនលើកទី១៤២ នៃក្របខណ្ឌលីគអង់គ្លេសជាមួយ City មុនពេលខ្សែបម្រើបញ្ជូនបាល់ច្បាស់ៗ វ័យ ៣៣ឆ្នាំសញ្ជាតិប៊ែលហ្សិករូបនេះត្រូវប្តូរចេញ ដែលបានជំនួសដោយមិត្តរួមក្រុម Gonzalez៕