(ប៉ីលបៅ)៖ Tottenham Hotspur បានបរាជ័យ ២ទល់នឹង០ ក្រោមថ្វីជើងរបស់ក្រុមអង់គ្លេសដូចគ្នា ហង្សក្រហម Liverpool នៅថ្ងៃផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2018-2019 មុនពេលត្រូវតតាំងជាមួយ Manchester United នាម៉ោង ២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅកម្ពុជា) ដណ្តើមពានលំដាប់ទី២ Europa League។
វាជាការឈានមកដល់ផ្តាច់ព្រ័ត្រលើកទី២ ជាប្រវតិ្តសាស្រ្ត ចំពោះក្រុមមាន់ខ្នាយមាស និងជារដូវកាលទី២ ផងដែរសម្រាប់គ្រូបង្វឹកសញ្ជាតិអូស្រ្តាលី លោក Ange Postecoglou និងជារដូវកាលដំបូងសម្រាប់លោក Ruben Amorim ក្នុងរយៈពេលជាង ៦ខែមកនេះ។
ជាការកត់សម្គាល់ផងដែរ លោក Ange ធ្លាប់បានលើកឡើងថា រូបលោកតែងតែជោគជ័យក្នុងរដូវកាលទី២ ក្នុងការដឹកនាំ ស្របពេល Spurs ពុំដែលឈ្នះពានធំណាមួយឡើយ គិតចាប់តាំងពី Harry Kane នៅរួមក្រុម។ បច្ចុប្បន្ននៅតែ Son Heung-min គ្រាដែលបិសាចក្រហមធ្លាប់ឈ្នះជើងឯក Europa League ម្តងមកហើយកាលឆ្នាំ២០១៧ ស្ថិតក្រោមការដឹកនាំដោយបុរសសញ្ជាតិព័រទុយហ្គាល់ផងដែរ គឺលោក Jose Mourinho។
ជំនួបផ្តាច់ព្រ័ត្រនៅកីឡដ្ឋានដែលស្ថិតក្នុងក្រុង Bilbao ប្រទេសអេស្ប៉ាញនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ និងកៅអី Champions League វគ្គ Group Phase ស្វ័យប្រវត្តិផងដែរ ដ្បិតក្រុមទាំងពីរកំពុងស្ថិតនៅលេខ១៦-១៧ រៀងគ្នាក្នុង Premier League ក្រៅតំបន់កៅអីលេងពានអឺរ៉ុបរដូវកាលក្រោយដូចគ្នា។
មុនឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ Man Utd លេងមិចាញ់ឡើយ ដែលស្ថិតិនេះដូចទៅនឹង Bayer Leverkusen របស់អាល្លឺម៉ង់ ដែលបានចាញ់ Atalanta ៣ទល់នឹង០ កាលឆ្នាំ២០២៤ នៃវគ្គផ្តាច់ព្រ័ត្រ Europa League នេះ៕