(បរទេស)៖ នាយកប្រតិបត្តិរបស់ Nvidia លោក Jensen Huang បានរិះគន់នូវការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកទៅប្រទេសចិន ដែលទាក់ទងនឹងឈីប AI ថា «បរាជ័យ»។ លោកថា វាបានបណ្តាលឲ្យក្រុមហ៊ុនបាត់បង់ចំណែកទីផ្សារយ៉ាងខ្លាំង និងបាត់បង់ចំណូលពីទីផ្សារចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
លោក Huang ថ្លែងក្នុងព្រឹត្តិការណ៍ Corkex ប្រចាំឆ្នាំនៅទីក្រុងតៃវ៉ាន់ និងបានមានប្រសាសន៍ថាចំណែកទីផ្សាររបស់ Nvidia នៅប្រទេសចិនបានធ្លាក់ចុះពី ៩៥% នៅពេលចាប់ផ្តើមអាណាតិ្តរបស់អតីតប្រធានាធិបតី Joe Biden។ សហរដ្ឋអាមេរិកបានបង្រ្កាបការនាំចេញឈីប AI ដូចជា H20 ដែលធ្វើឲ្យ Nvidia បាត់បង់ប្រាក់ចំណូលប្រហែល ១៥ប៊ីលានដុល្លារ និងប្រឈមមុខនឹងការបាត់បង់សរុប ៥.៥ ប៊ីលាន។ លោក Huang ព្រមានថា ការរឹងត្បិតនេះ នឹងជួយស្ថាបនាប្រជាជនចិនឲ្យរីកចម្រើនលើឈីប AI ផ្ទាល់ខ្លួន ពិសេសក្រុមហ៊ុន Huawei។
ដើម្បីឆ្លើយតបនឹងការហាមឃាតការនាំចេញរបស់អាេមរិក Nvidia កំពុងបើកមជ្ឈមណ្ឌលស្រាវជ្រាវថ្មីនៅទីក្រុងសាងហៃ ប៉ុន្តែការរចនាឈីបនឹងធ្វើនៅក្រៅប្រទេសចិន ដើម្បីការពារលទ្ធភាពចម្លងបច្ចេកវិទ្យា៕