(ភ្នំពេញ)៖ បន្ទាប់ពីរយៈពេលជិត៦ឆ្នាំ ពេលនេះ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG) បាននឹងត្រលប់មកវិញយ៉ាងអស្ចារ្យ ក្នុងឆ្នាំ២០២៥។ ពិព័រណ៍ទាំង២នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd និងសហការរៀបចំ ដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)។

ព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី០៦-០៩ ខែសីហា ឆ្នាំ២០២៥ ហើយពិព័រណ៍​ នឹងនាំយកមកនូវក្រុមហ៊ុនល្បីៗ អ្នកជំនាញផ្នែកឧស្សាហកម្ម អ្នកជំនាញច្នៃប្រឌិត និងវិនិយោគិនជាច្រើន ដើម្បីចូលរួម នឹងស្វែងយល់អំពីវិស័យឧស្សាហកម្មនៅកម្ពុជា ដែលកំពុងរីកចម្រើនជាលំដាប់។

វិស័យឧស្សាហកម្មផលិតកម្ម និងវាយនភណ្ឌរបស់កម្ពុជា បានឆ្លងកាត់ការប្រែប្រួលយ៉ាងច្រើន ចាប់តាំងពីពេលកន្លងមកនៃពិព័រណ៍ CIMIF និង CTG ដោយមានការស្ដារសេដ្ឋកិច្ច ឡើងវិញ យ៉ាងលឿន កំណើនការវិនិយោគពីបរទេសកាន់តែខ្ពស់ និងអនុវត្តន៍ការចាត់ចែងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មដោយរដ្ឋាភិបាលកម្ពុជា បានបង្កើនលទ្ធភាព និងភាពរីកច្រើនយ៉ាងខ្ពស់ ក្នុងការប្រកួតប្រជែងក្នុងតំបន់អាស៊ាន។

ការត្រលប់មកវិញនៃពិព័រណ៍ CIMIF និង CTG ក្នុងឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលផ្តល់ឱកាសដល់អ្នកតាំងពិព័រណ៍ និងអ្នកទិញពីជុំវិញពិភពលោក បានចូលរួមជាមួយគ្នាថ្មី ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងជំរុញកំណើនអាជីវកម្ម ហើយពិព័រណ៍នេះ នឹងបង្ហាញពីការវិវត្តឧស្សាហកម្មរបស់កម្ពុជា ម៉ាស៊ីននិងឧបករណ៍ថ្មីៗ ដំណោះស្រាយផ្សេងៗដែលទាក់ទាង ក្នុងវិស័យការផលិតវាយនភណ្ឌ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានឃើញកំណើនថេរ នៃវិស័យផលិតឧស្សាហកម្ម ជាពិសេសវិស័យសម្លៀកបំពាក់ និងវាយនភណ្ឌ ដែលនៅតែជាគំនាស់ស្នូល នៃសេដ្ឋកិច្ចជាតិ។ ដោយមានការជំរុញពីរដ្ឋាភិបាលក្នុង វិស័យឧស្សាហកម្ម ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការលើកលែងពន្ធនានា បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ចាប់អារម្មណ៍កាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនផលិតមកពីបណ្តាប្រទេសនានា។

ជាមួយនឹងការជឿអនុម័តការផលិតបៃតង និងការផលិតវាយនភណ្ឌប្រកបដោយចីរភាព កម្ពុជាត្រូវបានកត់សម្គាល់ថា ជាប្រទេសដឹកនាំដែលមានវិស័យឧស្សាហកម្មល្អ និងទំនួលខុសត្រូវ។ ដោយមានបរិយាកាសអាជីវកម្មល្អ និងការវិនិយោគបរទេសបន្តកើនឡើង ពិព័រណ៍ CIMIF និង CTG ឆ្នាំ ២០២៥ នឹងផ្តល់ច្រកទ្វារយុទ្ធសាស្រ្តសម្រាប់ម៉ាក និងអ្នកផ្គត់ផ្គង់អន្តរជាតិដែលចង់បង្កើត ឬពង្រីកវត្តមានរបស់ខ្លួនក្នុងទីផ្សារកម្ពុជា។

ក្នុងព្រឹត្តការណ៍ពិព័រណ៍ នឹងបង្ហាញពីបច្ចេកវិទ្យាម៉ាស៊ីនឧស្សាហកម្មស្វ័យប្រវត្តិថ្មីៗ ដំណោះស្រាយផ្នែកសម្លៀកបំពាក់ និងវាយនភណ្ឌប្រកបដោយចីរភាព ដែលស្របតាមនិន្នាការ ទីផ្សារពិភពលោក បូករួមជាមួយវេទិកា ក៏ដូចជាសិក្ខាសាលាឧស្សាហកម្មជាច្រើន ដែលនឹងផ្តល់ឱកាសដល់ភ្ញៀវចូលរួម ក្នុងការយល់ដឹងអំពីនិន្នាការសំខាន់ៗ និងកិច្ចពិភាក្សាលម្អិត។

ពិព័រណ៍នេះ នឹងរួមបញ្ចូលនូវឱកាស ក្នុងការចាប់ដែគូអាជីវកម្ម បណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយ ដើម្បីផ្សាភ្ជាប់ជាមួយម្ចាស់ក្រុមហ៊ុន អ្នកសម្រេចចិត្តសំខាន់ៗ ព្រមទាំងបង្ហាញបច្ចេកវិទ្យា ផលិតដោយភាពច្នៃប្រឌិតចុងក្រោយដោយផ្ទាល់។ ជួបជាមួយក្រុមហ៊ុន អ្នកតាំងពិព័រណ៍ពីជុំវិញពិភពលោក និងអ្នកជំនាញឧស្សាហកម្ម CIMIF និង CTG ២០២៥ នឹងក្លាយជាទិសដៅសំខាន់សម្រាប់អាជីវកម្មក្នុងវិស័យឧស្សាហកម្ម និងវាយនភណ្ឌរបស់កម្ពុជា។

CIMIF និង CTG ២០២៥ សូមអញ្ជើញអ្នកដឹកនាំឧស្សាហកម្ម អ្នកជំនាញ និងភាគីពាក់ព័ន្ធចូលរួមជាផ្នែកមួយនៃការត្រលប់ដ៏អស្ចារ្យនេះ។ ការចូលរួមនៅពិព័រណ៍យើងខាងមុខនេះ ដើម្បីការរីកចម្រើនវិស័យឧស្សាហកម្ម និងវាយនភណ្ឌកម្ពុជា ការបើកទទួលកក់ស្តង់ចាប់តាំងពីថ្ងៃនេះ។ សម្រាប់ព័ត៌មានបន្ថែម https://www.chanchao.com.tw/CIMIF/ https://www.chanchao.com.tw/CTG/ or our Facebook: https://www.facebook.com/CamboExpo