(ភ្នំពេញ)៖ ទីក្រុងនរា ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានប្រារព្ធកម្មវិធី បើកសម្ពោធអគារពាណិជ្ជកម្មគំរូ និងបើកលក់ប្លុកថ្មីជាផ្លូវការហើយ។ គម្រោងអគារពាណិជ្ជកម្ម Norea Square ដំណាក់កាលទី១ និងដំណាក់កាលទី២ គឺជាគម្រោងអគារពាណិជ្ជកម្មដំបូងគេនៅទីក្រុងនរា ដែលស្ថិតនៅតាមបណ្តយមហាវិថីនរា ត្រូវបានលក់អស់ជាស្ថាពរ ហើយតាមរយៈការលក់ដ៏ជោគជ័យនេះ ទីក្រុងនរាក៏បានបើកលក់ផ្ទះអាជីវកម្មប្លុកថ្មីគឺ គម្រោងផ្ទះអាជីវកម្ម Norea Square Townhouse បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ដែលមានបំណង បើកអាជីវកម្ម ឬពង្រីកសាខាអាជីវកម្មរបស់ខ្លួននៅក្នុងទីក្រុងនរា។
លោក លឹម គៀនអាន ប្រធានគ្រប់គ្រងពាណិជ្ជកម្មនៃគម្រោងទីក្រុងនរា បានគូសបញ្ជាក់ថា ផ្ទះអាជីវកម្ម Norea Square Townhouse បែបទំនើបនេះ ជាគម្រោងដ៏ថ្មីសន្លាងស្ថិតនៅទីក្រុងនរា ដែលជាតំបន់ពោរពេញទៅដោយការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និងសន្ទុះសេដ្ឋកិច្ចយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ផ្ទះអាជីវកម្ម Norea Square Townhouse ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត ទំនើប និងទាន់សម័យ ជាផ្ទះអាជីវកម្មមានទំហំធំទូលាយ ៥ម៉ែត្រ x ១៧ម៉ែត្រ មានកំពស់៤ជាន់ មានលំហរពាណិជ្ជកម្មជាន់ផ្ទាល់ដីឬជាន់ទី១ សម្រាប់បើកជាហាងលក់ទំនិញគ្រប់ប្រភេទ ឬជាការិយាល័យ ជាន់ទី២ ជាបន្ទប់ទទួលភ្ញៀវ និងបន្ទប់ផ្ទះបាយ ជាន់ទី៣ និងជាន់ទី៤ បែងចែកជា ៤បន្ទប់គេង មានបន្ទប់ទឹកគ្រប់ជាន់ ចំនួន៧បន្ទប់ទឹក អ្វីដែលកាន់តែពិសេសទៀតនោះគឺប្រភេទផ្ទះអាជីវកម្មដែលមានបំពាក់មកជាមួយដំបូល Skylight ដែលអាចផ្តល់ពន្លឺគ្រប់គ្រាន់ចូលមកក្នុងផ្ទះ ដែលជាអំណោយផលយ៉ាងល្អទាំងការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ។ ផ្ទះអាជីវកម្មនេះមានទីធ្លាមុខផ្ទះរហូតដល់ ៧ម៉ែត្រ សម្រាប់ចតយានយន្ត ទីធ្លាខាងក្រោយផ្ទះ ៣ម៉ែត្រ សម្រាប់រៀបចំជាសួនច្បារក្រោយផ្ទះ។
អតិថិជនអាចជាវផ្ទះអាជីវកម្មត្រឹមតែមួយល្វែង អាចប្រើប្រាស់មុខងាររហូតដល់ទៅបី។ ជាន់ទី១ និង២ ប្រើប្រាស់សម្រាប់បើកជាអាជីវកម្ម ដូចជាហាងទំនិញ ហាងម្ហូបអាហារ ឫជាការិយាល័យ។ ជាន់ទី និង៤ ប្រើប្រាស់សម្រាប់ស្នាក់នៅ ជាន់ដំបូលអាចរៀបចំជាសួនច្បារ និងជាកន្លែងជួបជុំកម្សាន្ត។ អ្វីដែលកាន់តែពិសេសនោះ គឺគម្រោងផ្ទះអាជីវកម្មនេះ មានផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេស និងការផ្តល់ជូនកាដូជាច្រើនទៀតសម្រាប់អតិថិជនកក់ប្រាក់ក្នុងខែ ឧសភានេះ។
ថ្លែងក្នុងកម្មវិធីនេះ លោក លឹម គៀនអាន បានថ្លែងថាទីក្រុងនរានឹងក្លាយជាទីក្រុងរណប ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតនៅរាជធានីភ្នំពេញ ហើយជាកន្លែងប្រមូលផ្តុំដោយអគារពាណិជ្ជកម្មធំៗខ្ពស់ៗ ដូចជាខុនដូ ផ្សារទំនើប សណ្ឋាគារ និងអគារស្នាក់នៅជាដើម ទាំងនេះសុទ្ធតែផ្នែកនៃការអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងទីក្រុងភ្នំពេញ។
មិនត្រឹមតែប៉ុណ្ណោះ អតិថិជនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី បើកសម្ពោធអគារពាណិជ្ជកម្មគំរូ និងបើកលក់ប្លុកថ្មីនេះក៏បានបញ្ចេញមតិយោបល់ល្អៗ និងការគាំទ្រគម្រោងថ្មីនេះយ៉ាងខ្លាំងផងដែរ។
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ចង់បានទីតាំងសម្រាប់បើកអាជីវកម្ម និងចង់ស្នាក់នៅប្រកបដោយផាសុកភាពជាមួយទេសភាពធម្មជាតិ ខ្យល់អាកាសទន្លេ សួនឧទ្យានធំៗ ផ្លូវថ្មើរជើងស្របមាត់ទន្លេវែងជាងគេនៅទីក្រុងភ្នំពេញ ព្រមទាំងជាទីតាំងពាណិជ្ជកម្មជាមួយសន្ទុះសេដ្ឋកិច្ចដ៏មានសក្តានុពល អាចអញ្ជើញមកសាកសួរពត៌មាននៅការិយាល័យលក់ ដែលមានទីតាំងស្ថិតនៅទីក្រុងនរា ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខផ្នែកលក់៖ ០៩៩ ៨០១ ៨០៩ / ០៩៨ ៨០១ ៨០៩ / ០៩៣ ៨០១ ៨០៩ / ០៩៩ ៧៣០ ៧២៧ / ០៩៨ ៧២០ ៧២៧ / ០១១ ៨៨៨ ៥៧៥
ផ្នែកជួល៖ ០៩៣ ៦៣៣ ៦៣៩ / ០៩២ ៦៣៣ ៦៣៩