(បរទេស)៖​ ក្រុមហ៊ុន AT&T បានព្រមព្រៀងទិញអាជីវកម្មអ៊ីនធឺណិត fiber របស់ Lumen Technologies ក្នុងតម្លៃ ៥.៧៥​ពាន់លានដុល្លារ​ ហេីយអ្វីដែល AT&T ទទួលបានគឺអាជីវកម្ម Mass Markets របស់ Lumen ដែលមានអតិថិជនប្រហែល ១លាននាក់ និងគ្របដណ្តប់លើទីតាំងដាក់ខ្សែអ៊ីនធឺណិតជាង ៤លាននៅក្នុងរដ្ឋ ១១ក្នុងសហរដ្ឋអាមេរិក។ទីក្រុងសំខាន់ៗដែលទទួលផលប៉ះពាល់: Denver, Las Vegas, Minneapolis-St. Paul, Orlando, Phoenix, Portland, Salt Lake City, និង Seattle។

គោលបំណងរបស់ AT&T​គឺពង្រីកបណ្តាញអ៊ីនធេីណិតមានខ្សែរបស់ខ្លួនទៅដល់ប្រហែល ៦០លានទីតាំងនៅឆ្នាំ ២០៣០។

បន្ទាប់ពីការបញ្ចប់កិច្ចព្រមព្រៀង AT&T នឹងបង្កើតក្រុមហ៊ុនរងថ្មីមួយ (NetworkCo) ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិអ៊នធេីណិតមានខ្សែដែលទទួលបាន។ ក្រុមហ៊ុនមានផែនការលក់ភាគហ៊ុនតិចតួចក្នុង NetworkCo ទៅដល់ដៃគូវិនិយោគ។

ការទិញនេះគឺជាជំហានសំខាន់សម្រាប់ AT&T ក្នុងការពង្រីកសេវាកម្មអ៊ីនធឺណិតរបស់ខ្លួន និងជួយ Lumen ផ្តោតលើអាជីវកម្មសម្រាប់សហគ្រាស។