(ភ្នំពេញ)៖ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និង ក្រុមហ៊ុនខេនិចខបភើរេហ្សិនខូអិលធីឌី បានរៀបចំកម្មវិធី ការវិនិយោគធុរៈកិច្ច លើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និង សម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា និងចុះហត្ថលេខាជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្ម អតថេរិ នៅកម្ពុជា ដើម្បីស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា បន្ទាប់ពីបានមើលឃើញអំពីសក្ដានុពលដ៏រីកចម្រើន នៃវិស័យអាជីវកម្មបោកគក់ និងសម្ងួតនៅកម្ពុជានេះ។
កម្មវិធីនេះប្រារព្ធឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រោមការចូលរួមរបស់លោក ណាតថៈពុង កែវត្រាក់គូលពុង អគ្គនាយកក្រុមហ៊ុនភីធីធី ខេមបូឌាអិលធីឌី និង លោក ផាឡាវ៉ាត់ ផាឡាវ៉ាតវិឆ័យ អគ្គនាយករង ក្រុមហ៊ុនភីធីធី ខេមបូឌា, លោក ខេវិន និតាស្នាចារុគុណ នាយកប្រត្តិបត្តក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី រួមទាំងតំណាងក្រុមហ៊ុនអាឡាយអ៊ែន ឡនឌ្រី ស៊ីស្ទឹម លោក សូគ្រី គីរ៉ៃ អគ្គនាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៏ និង គណៈគ្រប់គ្រងបុគ្គលិកក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និ ក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី នៅសណ្ឋាគារអុកវូឌប្រីមៀរភ្នំពេញ។
កម្មវិធី ការវិនិយោគធុរៈកិច្ច លើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និង សម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា» និងចុះហត្ថលេខាជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្ម អតថេរិ នៅប្រទេសកម្ពុជា រៀបចំឡើងក្នុងគោលបំណងធ្វើបទបង្ហាញទៅកាន់វិនិយោគគិន ដែលមានបំណងចង់វិនិយោគបន្ថែម ឬកំពុងមានបំណងចង់ចាប់ផ្ដើមអាជីវកម្មបោកគក់ និងសម្ងួតសម្លៀកបំពាក់ ដ៏មានសក្ដានុពលក្នុងពេលនេះ និងអំពីព័ត៌មានក្នុងកាវិនិយោគអំពីអាជីកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់អតថេរិនេះ។
លើសពីនេះដោយការមើលឃើញអំពីសក្តានុពល នៃអាជីវកម្មបោកគក់ និងសម្ងួតនៅកម្ពុជាមានការរីកចម្រើនជាខ្លាំងគួរឲ្យកត់សម្គាល់ ដែលបានបង្កើតជាចក្ខុវិស័យយ៉ាងមុតមាំ ក្នុងការពង្រីកអាជីវកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់ អតថេរិ នេះនៅកម្ពុជា។
នាឱកាសនេះដែរ ក្រុមហ៊ុនភីធីធី(ខេមបូឌា) និងក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី បានប្រារព្ធ ពិធីចុះហត្ថលេខា ជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្ម ហាងបោកគក់និងសម្ងួតសម្លៀកបំពាក់អតថេរិនៅប្រទេសកម្ពុជា។ សម្រាប់វិនិយោគគិនទាំងអស់ ដែលមានចំណាប់អារម្មណ៍ ចង់វិនិយោគទៅលើអាជីវកម្មបោកគក់ និងសម្ងួតដែលជាអាជីវកម្មកំពុងមានសក្តានុពលនេះ សូមទាក់ទងដាក់ពាក្យស្នើរ ដើម្បីប្រកបអាជីវកម្មនេះមកកាន់ក្រុមហ៊ុនភីធីធី(ខេមបូឌា) អិលធីឌី បានចាប់ពីពេលដែលបានផ្តល់ដំណឹងនេះតទៅ។
សូមជម្រាបថា ក្រុមហ៊ុនភីធីធី (ខេមបូឌា) មានអាជីវកម្មជាច្រើនផ្សេងទៀតដូចជា៖ ស្ថានីយប្រេងឥន្ធនៈ (PTT Petrol Station), ហាងកាហ្វេអាម៉ាហ្សូន (Café Amazon), ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី (EV Station Pluz), ហ្វិតអ៊ីចហ្វ្រេស(Fit Express), ហាងទំនិញ (7-Eleven), ក៏ដូចជាហាងបោកគក់សម្ងួត សម្លៀកបំពាក់ អតថេរិ (Otteri wash & dry), រួមទាំងមាន ទីតាំងសម្រាប់ជួលដើម្បីប្រកបអាជីវកម្ម Lifestyle ផ្សេងៗជាច្រើនប្រភេទទៀតផងដែរ៕