(ឡុងដ៏)៖ លោក Daniel Levy ម្ចាស់ក្លិប Tottenham Hotspur នឹងចុះហត្ថលេខាផ្តល់ប្រាក់ bonus ចំនួន ២លានផោនសម្រាប់គ្រូបង្វឹក លោក Ange Postecoglou ក្រោយពេលដឹកនាំមាន់ខ្នាយមាសដណ្ដើមបានជើងឯក UEFA Europa League កាលពីរាត្រីថ្ងៃពុធ។
បន្ថែមលើនេះ មហាសេដ្ឋីអង់គ្លេសរូបនេះ ក៏ផ្តល់ជូននូវកញ្ចប់ទឹកប្រាក់ ៣លានផោនផ្សេងទៀត ដើម្បីចែកជូនកីឡាករ ដែលខិតខំលេងរហូតឈ្នះពានលំដាប់ទី២ ប្រចាំទ្វីបអ៊ឺរ៉ុប UEFA Europa League 2024-25។
លោក Postecoglou គឺជាអ្នកចាត់ការទូទៅសញ្ជាតិអូស្ត្រាលីដំបូងគេ ដែលដឹកនាំ Spurs ឈ្នះផ្តាច់ព្រ័ត្រពានធំនៅអឺរ៉ុប នៃរដូវកាលទី២ របស់លោក។
ពួកគេបានរង់ចាំអស់ ៤១ឆ្នាំ ពោលគឺពីឆ្នាំ១៩៨៤ ដើម្បីវិលមកលើកពាន UEL ម្តងទៀត និងមានរយៈពេល ១៧ឆ្នាំ ក្រោយពេលមិនដែលឈ្នះពានណាមួយសោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC៕