(បរទេស)៖ នាយកប្រតិបត្តិ Anthropic លោក Dario Amodei បានអះអាងថា បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន កំពុងមានការកែលម្អយ៉ាងច្រើនក្នុងការកាត់បន្ថយការបញ្ចេញព័ត៌មានខុស (ដែលគេស្គាល់ថា hallucination)។ លោកសង្កត់ធ្ងន់ថា ម៉ូដែល AI គឺមានភាពស្រពេចស្រពិលតិចជាងមនុស្ស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Tech Crunch នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ក្រុមហ៊ុនបានរកឃើញលក្ខណៈពិសេសក្នុងបណ្តាញប្រព័ន្ធប្រើប្រាស់សរសៃប្រសាទ (neural features) ចំនួនជាង ៣០លាន ដែលអាចជួយឲ្យបណ្តាញ AI ទទួលបានភាពត្រឹមត្រូវ និងមានទំនុកចិត្តបានកាន់តែច្រើន។ ម៉ូដែល Claude 2.1 របស់ Anthropic បានបង្ហាញពីការប្រសើរឡើងទ្វេដងក្នុងការកាត់បន្ថយការបញ្ចេញព័ត៌មានខុស បើប្រៀបធៀបនឹង Claude 2.0។ វាក៏អាចទទួលស្គាល់បានពេលវាមិនប្រាកដថាចម្លើយណាមួយត្រឹមត្រូវ។ ងាកមក Claude 2.1 បន្ថយកំហុសបាន ៣០% នៅពេលវាបំលែងឯកសារធំៗ។ Claude 4 Opus ដែលជាជំនាន់ថ្មីបំផុត មានសមត្ថភាពគិត វិភាគ និងដោះស្រាយបញ្ហាស្មុគស្មាញបានប្រសើរជាងមុន។
ទោះបីជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិ Anthropic មិនបាននិយាយបញ្ជាក់លំអិតទេថា «AI មានអត្រាបញ្ចេញព័ត៌មានខុសតិចជាងមនុស្ស» ប៉ុន្មានភាគរយ តែវាជាការបង្ហាញពីការរីកចម្រើនយ៉ាងពិតប្រាកដក ដោយលោកជឿជាក់ថា AI អាចឈានដល់កម្រិតត្រឹមត្រូវដូចមនុស្ស ឬអាចលើសផងដែរ៕