(ភ្នំពេញ)៖ ក្នុងសេដ្ឋកិច្ចសកលដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនេះ និយោជកកំពុងស្វែងរកអ្នកជំនាញ ដែលមិនត្រឹមតែយល់ដឹងពីទ្រឹស្ដីហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពគិតយុទ្ធសាស្ត្រ និងដឹកនាំ ដោយទំនុកចិត្តទៀតផង។ CamEd Business School បានកំពុងឆ្លើយតបទៅនឹងតម្រូវការនេះ តាមរយៈការបញ្ចូលកម្មវិធីសិក្សាអន្តរជាតិគណនេយ្យករជំនាញ ACCA នៅក្នុងកម្មវិធីសិក្សថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA)។

ហេតុអ្វីជ្រើសរើសបន្តរការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រគណនេយ្យករជំនាញ ACCA នៅ CamEd Business School?

កម្មវិធីសិក្សានេះផ្តល់ឱកាសដ៏ល្អបំផុត សម្រាប់សិស្សដែលមានគោលបំណងវិវត្តន៍ខ្លួន នៅក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងអាជីវកម្ម មិនថាលើឆាកជាតិ និងអន្តរជាតិ។ ខាងក្រោមនេះគឺជាហេតុផលដែល និស្សិតគួរជ្រើសរើសយក CamEd Business School ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត៖

* ១.ទទួលបានសញ្ញាបត្រ២ ក្នុងពេលតែមួយ៖ និស្សិតបញ្ចប់កម្មវិធីសិក្សានេះនឹងទទួលបានសញ្ញាបត្រ ថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងសញ្ញាបត្រគណនេយ្យករជំនាញ ACCA ដែលជាសញ្ញាបត្រអន្តរជាតិដែលទទួលស្គាល់ជាង ១៨០ ប្រទេស។
* ២.ស្តង់ដារអន្តរជាតិ៖ CamEd Business School ជាដៃគូសិក្សាដែលទទួលស្គាល់កម្រិត Platinum ពី ACCA ដែលជាកម្រិតថ្នាក់ខ្ពស់បំផុត។ មាតិកាកម្មវិធីសិក្សាត្រូវបានសម្របសម្រួល ឱ្យស្របតាមស្តង់ដារអន្តរជាតិនៃ របាយការណ៍ហិរញ្ញវត្ថុ និងគណនេយ្យ ដើម្បីធានាថានិស្សិតមានជំនាញត្រឹមត្រូវសម្រាប់អនុវត្តការងារនៅ ក្រុមហ៊ុនជាតិ និងអន្តរជាតិ។
* ៣. អត្ថប្រយោជន៍ និងយុទ្ធសាស្ត្រ៖ ក្នុងកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ជួយពង្រឹងសមត្ថភាពនិស្សិតលើការវិភាគបញ្ហាហិរញ្ញវត្ថុដ៏ស្មុគស្មាញ ការស្រាវជ្រាវ និងការធ្វើសេចក្ដីសម្រេចផ្អែក លើទិន្នន័យ ខណៈដែលការបណ្តុះបណ្តាល ACCA រៀបចំនិស្សិតឱ្យបំពេញលក្ខខណ្ឌបទពិសោធន៍ជាក់ស្តែង។
* ៤.ផ្លូវអាជីព៖ និស្សិតបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រ គណនេយ្យករជំនាញ ACCA នៅ CamEd Business School អាចបន្តអាជីពជោគជ័យនៅក្នុងក្រុមហ៊ុន សវនកម្មធំៗ ក្រុមហ៊ុនពហុជាតិ ស្ថាប័នហិរញ្ញវត្ថុ អង្គការរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល សហគ្រិនភាព និងស្ថាប័នផ្សេងៗទៀត។
* ៥.ការគាំទ្រ៖ និងបរិយាកាសសិក្សា៖ ការណែនាំពីសាស្រ្តាចារ្យដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំលើមុខជំនាញរបស់ខ្លួន ជាមួយនឹងបរិក្ខារសិក្សាយ៉ាងសម្បូរបែប។

កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (Master of Science in Accounting and Finance + ACCA) របស់ CamEd Business School ត្រូវបានបង្កើតឡើងក្នុងគោលបំណងរៀបចំឱ្យ និស្សិតដែលបញ្ចប់ការសិក្សាអាចបំពេញការងារ ជាអ្នកគ្រប់គ្រងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ មានភាពជាអ្នក ដឹកនាំប្រកបដោយក្រមសីលធម៌ខ្ពស់ ដឹកនាំដោយទំនុកចិត្ត និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ដើម្បីបញ្ចប់ការសិក្សាកម្មវិធីនេះ បេក្ខជនតម្រូវឱ្យបញ្ចប់មុខវិជ្ជាចំនួន១១ និងឯកសារស្រាវជ្រាវមួយ សរុបចំនួន ៥៩ក្រេឌីត។ គួរបញ្ជាក់ផងដែរថា ថ្នាក់អនុបណ្ឌិតនេះ តែងបើកថ្នាក់សិក្សាថ្មី ចំនួន២ដងក្នុងមួយឆ្នាំ នៅរៀងរាល់ពាក់កណ្តាលខែមករា និងពាក់កណ្តាលខែកក្កដា។

បន្តការសិក្សាលើវិជ្ជាជីវៈគណនេយ្យរបស់អ្នកនៅថ្ងៃនេះ ដើម្បីក្លាយជាអ្នកដឹកនាំផ្នែកគណនេយ្យនៅថ្ងៃមុខជាមួយ CamEd Business School តាមរយៈ៖ https://web.cam-ed.com/beta/master-register។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់៖ ០៧០ ៦៧៣ ៦៧៣/ ០១០ ៩៨៦ ៥២៣ ឬទាក់ទងតាមតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦៕