(ឡុងដ៍)៖ លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមបាល់ទាត់តោកំណាចអង់គ្លេស នឹងបញ្ចេញបញ្ជីឈ្មោះកីឡាករ ត្រៀមលេង ២ប្រកួតនាដើមខែក្រោយនេះទល់នឹងអង់ដូរ៉ា និងសេណេហ្គាល់។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ដែលត្រូវបានផ្តល់សេចក្តីទុកចិត្តដឹកនាំអង់គ្លេសក្រោមកិច្ចសន្យា ១៨ខែនោះ នឹងប្រកាសឈ្មោះកូនក្រុមរបស់លោកតែម្តង នៅក្រោយពេលបញ្ចប់សន្និសីទសារព័ត៌មាននាម៉ោង ១១ (ម៉ោងក្នុងតំបន់)។

លោក Tuchel បានកំពុងកសាងក្រុមអង់គ្លេសឱ្យខ្លាំងឡើងវិញ ដើម្បីត្រៀមលេងទល់នឹងអង់ដូរ៉ា នៃវគ្គជម្រុះ World Cup 2026 នាថ្ងៃទី០៧ ខែមិថុនា មុនពេលប៉ះក្រុមមកពីអាហ្វ្រិក សេណេហ្គាល់ នៅ ៣ថ្ងៃបន្ទាប់ ក្នុងជំនួបមិត្តភាពអន្តរជាតិ ដោយក្នុងនោះដែរ កីឡាករមានឈ្មោះលេងនៅ Club World Cup ក៏លោកបានចុចឈ្មោះដែរ។

កីឡាករសំខាន់ៗមានដូចជា Trent Alexander-Arnold, Phil Foden, Cole Palmer, Reece James, Levi Colwill, Noni Madueke និងប្រធានក្រុម Harry Kane ត្រូវបានគេរំពឹងថា នឹងបន្តមានឈ្មោះលេងដដែល។ នេះបើយោងតាមការចេញផ្សាយដោយ BBC៕