(ឡុងដ៍)៖ តោកំណាចអង់គ្លេស បានបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន ២៦នាក់ ដើម្បីលេងវគ្គជម្រុះ World Cup 2026 ជុំទី៣ ប្រចាំតំបន់អឺរ៉ុបនាដើមខែក្រោយនេះ និងលេងមិត្តភាពទល់នឹងសេណេហ្គាល់ផងដែរ ស្របពេល Man Utd ពុំមានកីឡាករណាត្រូវបានកោះហៅឡើយ។

ក្នុងនោះដែរ ក៏មានឈ្មោះអតីតខ្សែប្រយុទ្ធក្លិប Brentford គឺ Ivan Toney ដែលបានផ្លាស់ទៅចូលរួមជាមួយ Al-Ahli កាលឆ្នាំ២០២៤ ក្នុងតម្លៃ ៤០លានផោន ក៏ត្រូវបានគ្រូបង្វឹក Thomas Tuchel កោះហៅចូលជម្រើសជាតិឡើងវិញដែរ បន្ទាប់ពីរូបគេ ឈរនៅលំដាប់ទី៣ ក្នុងនាមអ្នកស៊ុតបានច្រើនគ្រាប់ក្នុងលីគអារ៉ាប៊ីសាអូឌីតរដូវកាលនេះ បន្ទាប់ពី Cristiano Ronaldo និង Karim Benzema។

ទន្ទឹមគ្នានោះដែរ ខ្សែបម្រើ Manchester City គឺ Phil Foden បានអវត្តមានជាលើកដំបូងគួរឱ្យភ្ញាក់ផ្អើលផងដែរ គ្រាដែលខ្សែការពារ Trevoh Chalobah របស់តោខៀវ Chelsea ត្រូវបានកោះហៅចូលជម្រើសជាតិឈុតធំលើកដំបូង។

១៖ អ្នកចាំទី-Jordan Pickford (Everton), Dean Henderson (Crystal Palace), James Trafford (Burnley)។

២៖ ខ្សែការពារ-Trent Alexander-Arnold (Liverpool), Dan Burn (Newcastle), Trevoh Chalobah (Chelsea), Levi Colwill (Chelsea), Reece James (Chelsea), Ezri Konsa (Aston Villa), Myles Lewis-Skelly (Arsenal), Kyle Walker (AC Milan)។

៣៖ ខ្សែបម្រើ-Jude Bellingham (Real Madrid), Ebrerechi Eze (Crystal Palace), Conor Gallagher (Atletico Madrid), Morgan Gibbs-White (Nottingham Forest), Jordan Hederson (Ajax), Curtis Jones (Liverpool), Cole Palmer (Chelsea), Declan Rice (Arsenal), Morgan Rogers (Aston Villa), Anthony Gordon (Newcastle)។

៤៖ ប្រយុទ្ធ-Harry Kane (Bayern Munich), Noni Madueke (Chelsea), Bukayo Saka (Arsenal), Ivan Toney (Al-Ahli), Ollie Watkins (Aston Villa)៕