(អ៉ីតាលី)៖ ជាផ្លូវការក្រុមពពកស Napoli បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគអ៉ីតាលី Serie A 2024-25 ក្រោយរកបាន ៨២ពិន្ទុសរុប ខណៈខ្សែបម្រើ Scott McTominay ត្រូវបានគេផ្តល់កិត្តិយសជាវិរបុរសប្រចាំក្លិប ក្រោយបានរួមចំណែកជួយក្រុមឈានមកដល់ចំណុងជោគជ័យនេះ ។
McTominay ជាខ្សែប្រើនាំមកពីក្លិប Man United ហើយពេញមួយរដូវកាលនេះរកបាន ១២គ្រាប់ពីការលេងបាន ៣៤ប្រកួតក្នុងលីគកំពូលអ៉ីតាលីនេះ ជាមួយការរួមចំណែកយកឈ្នះលើកក្រុម Cagliari ២-0 នឹងមិត្តរួមក្រុមRomelu Lukaku ក៏បានធ្វើឱ្យក្រុមឈានទៅរកជ័យជម្នះពានលីគពានជាលើកទី៤ ។ ដ្បិតក្រុមរងជើងឯក Inter Milan រកបាន ៨១ពិន្ទុពីការឈ្នះក្រុម Como 1907 នៅថ្ងៃបិទបញ្ចប់រដូវកាលនេះ ។
ការអបអរសាទរពីសំណាក់អ្នកគាំទ្រប្រមាណជាង ៤៥០,០០០នាក់ ក៏បានផ្ទុះឡើងនៅតំបន់ Piazza del Plebiscito ខណៈកីឡាករ Mateo Retegui ជាអ្នកស៊ុតបានច្រើនជាងគេ ២៥គ្រាប់ប្រចាំរដូវកាលនេះ ។ ខណៈនេះជាលើកទី៤ របស់ក្រុម Napoli បានលើកពាន Serie A លើកដំបូងយកបាននៅរដូវកាល១៩៨៦-៨៧ លើកទី២ នៅរដូវកាល១៩៨៩-៩០ និងទី៣ នៅរដូវកាល២០២២-២៣ ៕