(ភ្នំពេញ)៖ ឆ្នាំ២០១៦ មានអ្នកចម្រៀងខ្មែរ និងបរទេសបានចែករំលែកសេចក្តីស្រឡាញ់ចំពោះសិល្បៈ និងបង្កើតឥទ្ធិពលជាវិជ្ជមានសម្រាប់សង្គម។ សម្តែងក្រោមពាក្យស្លោក «យើងរីកចម្រើនដោយសារយើងលើកតម្កើងអ្នកដទៃ» ក្រុម PPCE ជួយផ្គត់ផ្គង់ដល់អង្គការក្រៅរដ្ឋាភិបាលកម្ពុជាតាមរយៈការប្រគំតន្ត្រីរបស់ខ្លួនជាពិសេសផ្តោតទៅលើអង្គការដែលពង្រីកលទ្ធភាពការអប់រំសម្រាប់កុមារដែលមានជីវភាពខ្វះខាត។ បទចម្រៀង និងចង្វាក់ភ្លេងដ៏ពីរោះរបស់ពួកគេនឹងផ្តល់ពិសោធន៍ដ៏រីករាយមួយកម្រិតទៀតសម្រាប់ទស្សនិកជន។

ណាហ្គាវើលដ៍បានរៀបចំព្រឹត្តិការណ៍សិល្បៈធំៗចំនួន៤ ជាផ្នែកមួយនៃការអបអរខួប ៣០ឆ្នាំរបស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលក្នុងនោះមានការសម្តែងចំនួន៣ ផ្តល់ជូនសាធារណជនទស្សនាដោយសេរី។ ការសម្តែងទាំងនេះមានការចូលរួមដោយអ្នកសិល្បៈជាតិ និងជួយលើកតម្កើងដល់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរដែលជាការប្តេជ្ញាចិត្តយូរអង្វែងរបស់ណាហ្គាវើលដ៍ក្នុងការគាំទ្រដល់សិល្បៈជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍។ ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ គឺជាការសម្តែងចុងក្រោយនៃព្រឹត្តិការណ៍សិល្បៈធំៗទាំង៤ ក្នុងឱកាសអបអរគម្រប់ខួបណាហ្គាវើលដ៍។

ជាផ្នែកមួយនៃបទពិសោធន៍វប្បធម៌ សាធារណជន និងអតិថិជនទាំងអស់អាចរីករាយជាមួយការបញ្ចុះតម្លៃ ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្ររបស់ពួកគេប៉ុណ្ណោះ ឬពួកគេអាចអញ្ជើញទៅភូមិវប្បធម៌ខ្មែរដែលមានលក់ម្ហូបខ្មែរ និងភេសជ្ជៈដ៏សម្បូរបែបរួមទាំងផលិតផលសិប្បកម្មដែលជាម៉ាកល្បីៗដ៏ពេញនិយមរបស់ខ្មែរផងដែរ។ បន្ទាប់ពីពិសាម្ហូបរួច ពួកគេអាចអញ្ជើញទៅទស្សនារូបសំណាកកែច្នៃឡើងវិញ និងពិព័រណ៍តម្បាញកេរដំណែលខ្មែរដែលមានតាំងបង្ហាញសម្លៀកបំពាក់ដែលមានរចនាបថខ្មែរនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២។

សូមអញ្ជើញសាធារណជន និងអតិថិជនទាំងអស់ទៅកម្សាន្តជាមួយការប្រគំតន្ត្រីអបអរគម្រប់ខួប ៣០ឆ្នាំរបស់ណាហ្គាវើលដ៍ដ៏ធំចុងក្រោយនេះ និងទទួលបានបទពិសោធន៍ដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ឬការផ្តល់ជូនផ្សេងៗ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានកម្មវិធីកម្សាន្តផ្សេងៗជាមួយនឹងពាក្យ #NagaWorld30៕