(ភ្នំពេញ)៖ អគ្គនាយិកាគ្លីនិកអ៉ីខេ វេជ្ជបណ្ឌិត ឯក ផាណារី ឯកទេសកែសម្ផស្សដោយមិនវះកាត់ បានទទួលពានរង្វាន់ «VISIONARY & INNOVATION CEO EXCELLENCE OF THE YEAR 2025» ដែលរៀបចំឡើងដោយកម្មវិធីអន្តរជាតិ «ASIA PRESTIGE 50 UNDER 50 CEO EXCELLENCE AWARD 2025» នៅសណ្ឋាគារ HYATT រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ។

ការផ្តល់ពានរង្វាន់នេះ ជាការទទួលស្គាល់ចំពោះ​​ការដឹកនាំដ៏ឆ្លាតវៃរបស់ អគ្គនាយិកា វេជ្ជបណ្ឌិត ឯក ផាណារី ពោលគឺ កញ្ញាវេជ្ជបណ្ឌិត មានចក្ខុវិស័យច្បាស់លាស់ និងបានដឹកនាំសមាជិករបស់គ្លីនិកអ៉ីខេទាំងអស់ ដើរតាមផែនការតូចធំ ប្រចាំខែប្រចាំឆ្នាំយ៉ាងមានប្រសិទ្ធភាពបំផុត។

សូមបញ្ជាក់ថា គ្លីនិកអ៉ីខេ តែងតែផ្ដោតសំខាន់លើសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់អតិថិជនគ្រប់ៗរូប ពោលគឺផ្ដល់ការប្រឹក្សា និងការព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេស ដែលមានជំនាញ បទពិសោធន៍ច្រើនឆ្នាំ អមជាមួយម៉ាស៊ីនទំនើបល្បីៗនៅលើពិភពលោករួមមាន៖

* ម៉ាស៊ីនព្យាបាលស្បែកមុខ Sylfirm X Plus made in Korea by Viol Co.,Ltd
* ម៉ាស៊ីនអ៊ុតបន្តឹងស្បែកមុខ Volnewmer made in Korea by Classy Company
* ម៉ាស៊ីនអ៊ុតបន្តឹងស្បែកមុខ Ultraformer 3 made in Korea by Classy Company
* ម៉ាស៊ីនជម្រុះរោម និងព្យាបាលស្បែកមុខ Cellec V made in Korea by Classy Company ព្រមទាំងមានផលិតផលសម្រាប់ថែរក្សាសម្រស់ឱ្យនៅតែក្មេងជាងវ័យផ្សេងទៀតដូចជា៖ Meso, Filler, Botox សុទ្ធតែជាផលិតផលមានម៉ាក (Brand) ត្រឹមត្រូវផងដែរ៕