(ភ្នំពេញ)៖ អតិថិជនធនាគារ ជីប ម៉ុង នឹងទទួលបានការបញ្ចុះតម្លៃ ៣០% លើកញ្ចប់ការពារកម្ចីរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia។ ការផ្ដល់ជូនពិសេសនេះ មិនមែនធ្វើឡើងដើម្បីទាញប្រាក់ចំណេញ ចូលទៅធនាគារនោះទេ តែជាការបញ្ជាក់យ៉ាងច្បាស់ថា ធនាគារ ជីប ម៉ុង មិនត្រឹមតែជាធនាគារដែលផ្តល់ទំនុកចិត្តខ្ពស់ ដល់អតិថិជននោះទេ តែក៏ជាធនាគារដែលតែងតែគិតគូរ យ៉ាងហ្មត់ចត់ និងការពារដល់អតិថិជនរបស់ធនាគារ ជីប ម៉ុង គ្រប់វិនាទី និងគ្រប់ពេលវេលា។
ធនាគារ ជីប ម៉ុង និង FWD Cambodia តែងតែផ្តោតលើអត្ថប្រយោជន៍របស់អតិថិជនជាគោល ដោយបានដាក់នូវការផ្តល់ជូនពិសេសនេះ ដែលមានចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ កញ្ចប់ការពារកម្ចីមួយនេះ នឹងជាជម្រើសដ៏ល្អមួយសម្រាប់អតិថិជនកម្ចីទាំងអស់នៅធនាគារ ជីប ម៉ុង ដែលអាចទទួលបានការការពារមិនថា នៅក្នុងរយៈពេលខ្លី ឬវែង ហើយការបង់ប្រាក់ដើម្បីធានានោះ គឺមានភាពងាយស្រួល និងត្រឹមតែមួយលើកតែប៉ុណ្ណោះ។ FWD Cambodia នឹងទូទាត់បំណុលជំនួសលោកអ្នក ប្រសិនបើអតិថិជនជួបរឿងស្មានមិនដល់ដែលប៉ះពាល់ដល់អាយុជីវិត ឬធ្លាក់ខ្លួនពិការជាអចិន្រ្តៃយ៍ ដោយធានាថា គ្រួសាររបស់អតិថិជនអាចបន្តជីវិតមួយ ដែលអតិថិជនចង់បានសម្រាប់ពួកគេ។
គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជន ប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។
សម្រាប់ព័ត៌មានលម្អិតពីសេវាកម្មនេះអាចទំនាក់ទំនងទៅកាន់លេខ៖ ០៨១ ៨១១ ៩១១ ឬ ០៦៦ ៨១១ ៩១១។
សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank៕