(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញផ្ទះធំៗជាច្រើននៅភ្នំពេញ តើអ្នកមានអារម្មណ៍ថា វាសុទ្ធតែដូចៗគ្នាដែរឬអត់? ប្លង់សំណង់ដូចគ្នា ទិដ្ឋភាពមើលមកដូចគ្នា ជញ្ជាំងវាំងននកញ្ចក់ដូចគ្នា និងភាពប្រណីតដែលចម្លងតាមស្ទើរតែដូចគ្នា។ តើអ្នកកំពុងឆ្ងល់ដែរឬទេ? ថាស្តង់ដាររបស់ផ្ទះធំៗនៅកម្ពុជាមានតែប៉ុណ្ណឹង? បើអចលនទ្រព្យប្រណិត គ្រាន់តែមើលលើទីតាំង ផ្ទៃទីធ្លា នោះវាគ្រាន់តែជាការគណនាតាមបែបគណិតវិទ្យាប៉ុណ្ណោះ។ ពេលអគារសញ្ញាសម្គាល់នៃទីក្រុងក្លាយ ទៅជាពាក្យស្លោកដូចៗគ្នា តើអ្នកកំពុងរងចាំនូវផ្ទះប្រណិតធំៗពិតប្រាកដមែនទេ? ឥឡូវនេះ វាមាននៅទីនេះ ប្រវត្តិសាស្ត្រអចលនទ្រព្យប្រណិតនៅភ្នំពេញ កំពុងចាប់ផ្តើមទំព័រថ្មីហើយ!
នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ផ្ទះធំប្រណិត LA VISTA ONE បើកឱ្យអតិថិជនធ្វើការកក់ជាមុន។
ផ្ទះធំប្រណិត LA VISTA ONE តើអ្វីជាស្តង់ដារផ្ទះធំនៅភ្នំពេញ?
ស្តង់ដារ១៖ ទីតាំងមានសារៈសំខាន់បំផុត និងកម្រមានភាពឈានមុខគេនៃទីតាំង៖ ទីតាំងល្អបំផុតនៅភ្នំពេញសម្រាប់ ១០ឆ្នាំខាងមុខ
ពេលអ្នកដទៃនិយាយពី «ទីតាំងល្អ» LA VISTA ONE និយាយពី «ទីតាំងល្អកម្រិតខ្ពស់»។ LA VISTA ONE មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ព្រមទាំងតំបន់កណ្ដាលនៃខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ និងជាមួយនឹងទេសភាព ២៧០ដឺក្រេល្អឯក អាចទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃទន្លេទាំងពីរ។ នេះជាទីតាំងហុងស៊ុយដ៏សំខាន់ របស់អភិជននៅទីក្រុងភ្នំពេញ ហើយក៏ជាតំបន់ស្នូលនៃផែនការអភិវឌ្ឍរបស់កម្ពុជា។
វាជាក្បាលម៉ាស៊ីនស្នូលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅតំបន់តំបន់ជ្រោយទន្លេ។ ជាមួយការស្ថាបនា និងការបើកដំណើរការស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទីនេះនឹងក្លាយជាចំណុចចាប់ផ្ដើមនៃការរីកចម្រើនដ៏ឈានមុខ។ នៅពេលអ្នកដទៃនៅតែគិតគូរពី «ទីតាំង» LA VISTA ONE បានឈរលើកំពូលនៃខ្សែសង្វាក់អចលនទ្រព្យប្រណិត នេះគឺដោយសារតែអំណោយផ្នែកធម្មជាតិ និងសម័យកាលដែលមិនអាចចម្លងបានឡើយ។
ស្តង់ដារ២៖ ក្រុមអ្នករចនាល្បីឈ្មោះ លំដាប់គុណភាពខ្ពស់បំផុត ក្រុមស្ថាបត្យករពោរពេញដោយស្នាដៃ៖ ក្រុមការងារដែល Alibaba ជ្រើសរើស ប្រសិនបើទីតាំង គឺជាទេពកោសល្យ នោះការរចនាគឺជាដួងព្រលឹង។ លំនៅឋានដែលអាចត្រូវបានគេហៅថា ជាផ្ទះប្រណិតមិនអាចបង្កើត បានដោយគ្រាន់តែដាក់បញ្ចូលគ្នានូវម៉ាកល្បីៗនានានោះទេ វាគួរតែជាការប្រមូលផ្តុំនៃការចាប់អារម្មណ៍ លើសោភ័ណភាព និងភាពឆើតឆាយ។
LA VISTA ONE យល់ច្បាស់ចំពោះចំណុចនេះ ដោយបានអញ្ជើញក្រុមរចនាពិសេសពីក្រុមហ៊ុន Zhejiang Enjoy Decoration Engineering ។ ក្នុងនាមជាក្រុមហ៊ុនវិស្វកម្មតុបតែងកំពូលមួយ នៅក្នុងប្រទេសចិន មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យស្ថាបត្យកម្មតុបតែងលំដាប់កំពូល។ បានផ្តល់នូវសេវាកម្មតាមតម្រូវការដំណើរការពេញលេញ ដល់ក្រុមហ៊ុនល្បីៗលើពិភពលោកចំនួន៦៨ ដូចជា Xizi Group, Alibaba និងFosun Group ។
បន្ថែមពីនេះ ក្រុមហ៊ុននេះក៏បានកំណត់ស្តង់ដារក្នុងវិស័យ ដោយបានចូលរួមបង្កើតលំនៅដ្ឋានប្រណិតដ៏ជោគជ័យដូចជា៖ Beijing One Park (លំនៅដ្ឋានប្រណីត ក្នុងចំណោមលំនៅដ្ឋានប្រណីតដ៏កំពូលទាំង១០នៅអាស៊ី) និងWAN LIU Shuyuan។
ក្រុមការងារបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនូវ «សោភ័ណភាពផ្ទះប្រណិតអន្តរជាតិ» ជាមួយនឹង «របៀបរស់នៅរបស់ប្រធានក្រុមហ៊ុនអន្តរជាតិ» លាយបញ្ចូលនូវ «គុណភាពផ្ទះដ៏ប្រណិត» ទៅក្នុងលំនៅដ្ឋានប្រណិត LA VISTA ONE និងបានប្រើប្រាស់សិល្បៈហត្ថកម្មដ៏វិសេសវិសាល ដើម្បីបង្កើតលំនៅដ្ឋានកំពូល នៅតាមបណ្ដោយមាត់ទន្លេ សម្រាប់ប្រធានក្រុមហ៊ុនកំពូលលើពិភពលោក ជាលើកដំបូងនៅកម្ពុជា។ នេះមិនមែនជាបន្ទប់គំរូទេ តែវាជាការងារសិប្បកម្មដ៏ប្រណិតដែលត្រូវបានច្នៃប្រឌិតតាមលំដាប់ជាងរាប់រយដំណាក់កាល ចាប់ពីប្រព័ន្ធបន្ថយសំឡេង នៅក្នុងជណ្តើរយន្តប្រអប់រហូតដល់ប្រព័ន្ធគ្រប់គ្រងផ្ទះឆ្លាតវៃ រាល់ចំណុចលម្អិតទាំងនេះ បានបង្ហាញថាលំនៅដ្ឋានកំកំពូលប្រណិតពិតប្រាកដ មិនខ្លាចអ្នកយកកែវពង្រីកមកពិនិត្យនោះទេ។
ស្តង់ដារផ្ទះប្រណិត ៣៖ ស្តង់ដារអន្តរជាតិ ព័ត៌មានលម្អិតប្រណីត, សម្ភារៈប្រណិតកំពូល៖ គ្រប់លំហសុទ្ធតែបង្ហាញពី «ភាពក្លាហានកម្រិតខ្ពស់»
ខណៈពេលដែលអ្នកផ្សេងទៀតនៅតែប្រើ «ថ្មម៉ាបនាំចូល» ជាចំណុចលក់ ផ្ទះធំនៅ La Vista ONE បានផ្លាស់ប្តូរលំហរទៅជាសារមន្ទីរថ្មប្រណីត ពិភពលោករួចទៅហើយ។
ថ្មពណ៌សដ៏ធំពីអណ្តូងរ៉ែ Carrara ក្នុងប្រទេសអ៊ីតាលី ដែលជាតំបន់ផលិតថ្មលំដាប់ខ្ពស់ លំដាប់ពិភពលោក ដែលជាប្រភេទថ្មក្ងោកបើកកន្ទុយ ផលិតនៅប្រទេសប្រេស៊ីល ដែលត្រូវបានគេទទួលស្គាល់ថាជា «ស្តេចថ្មប្រណិត» ហើយមានតែ 0.១% នៃផ្ទះប្រណិតទូទាំងពិភពលោកប៉ុណ្ណោះ ដែលមានស្ដេចថ្មរប្រភេទនេះ ហើយជាម៉ូដទាន់សម័យក្នុងឧស្សាហកម្មថ្ម ដែលជាសម្ភារៈកម្រិតកំពូល ដែលត្រូវបានសរសើរដោយអ្នករចនាទូទាំងពិភពលោក។ Fendi White ត្រូវបានកំណត់សម្រាប់ពានរង្វាន់រចនាអវកាសអន្តរជាតិប្រចាំឆ្នាំ និងជាប្រភពតែមួយគត់របស់ពិភពលោក ជាផ្កាព្រិលពណ៌ស ដែលត្រូវបានរកឃើញនៅក្នុងតំបន់រុករករ៉ែតែមួយគត់ក្នុងប្រទេសអ៊ីតាលី…ដុំថ្មនីមួយៗគឺជាបំណែកតែមួយគត់ដែលឆ្លងកាត់ពាក់កណ្តាលពិភពលោក ហើយគ្រប់លំហទាំងអស់សុទ្ធតែប្រាប់ពីមហិច្ឆតានៃ «ភាពខុសគ្នា»។ ស្រមៃថាពេលបើកទ្វារផ្ទះរបស់អ្នក ហើយបោះជំហានលើវីរភាពនៃចលនា ផែនដីបន្សល់កាលពីរាប់ពាន់លានឆ្នាំមុន។
រូបថតជាក់ស្តែងជាការពិតណាស់ គ្រឿងសង្ហារិមកំពូលនៃផ្ទះប្រណិតមួយ ក៏ត្រូវការទិដ្ឋភាពដែលល្អអស្ចារ្យមកគាំទ្រផងដែរ។
ស្តង់ដារផ្ទះប្រណិត ៤៖ តំបន់ឯកជនលំដាប់ខ្ពស់ ការប្រមូលឯកជនលំដាប់កំពូល អាទិភាពប្រណិតកំពូល៖ ឈ្មោះរបស់អ្នក = កញ្ចប់ផ្តាច់មុខ ខណៈពេលដែលផ្ទះប្រណីតភាគច្រើន នៅតែប្រកួតប្រជែងលើទីផ្សារ ដែលបានផ្ដោតសំខាន់ប្រវែងអាងហែលទឹក យើងបានសរសេរឡើងវិញនូវច្បាប់សម្រាប់ការរស់នៅកម្រិតខ្ពស់ទៅហើយ។ ដោយសារតែគ្រឿងបរិក្ខារនៅទីនេះមិនដែលចែករំលែកទៅ មនុស្សទាំងអស់គ្នានោះទេ ប៉ុន្តែជាប្រណីតកម្រិតកំពូល ដែលជាកម្មសិទ្ធិរបស់អ្នកតែម្នាក់ឯង។
អាងហែលទឹកគ្មានគន្លងដែន, skybar, សួនផ្កាលើអាកាស, ភោជនីយដ្ឋានសកល... ទាំងនេះគ្រាន់តែជាមូលដ្ឋានគ្រឹះប៉ុណ្ណោះ។ សម្ភារចម្បងពិតប្រាកដគឺជាក្លឹបនៅជាន់ខាងលើ ដែលបើកសម្រាប់តែម្ចាស់ផ្ទះធំប៉ុណ្ណោះ។
ការិយាល័យប្រធានក្រុមហ៊ុន នៅខាងក្រៅបង្អួចបែប Panoramic ទន្លេមេគង្គ និងផ្ទៃមេឃនៃទីក្រុងក្លាយជាផ្ទៃខាងក្រោយរបស់អ្នក។ នៅទីនេះ ការចុះហត្ថលេខាលើកិច្ចសន្យាបានមកជាមួយ «អារម្មណ៍ពេញចិត្តនៃអំណាច»។
បន្ទប់វាយកូនហ្គោល គឺ បានប្រើប្រព័ន្ធអាណាឡូកនាំចូល ដែលអ្នកអាចវាយកូនហ្គោលនៅកម្ពស់ ២០០ ម៉ែត្របាន។ ខណៈពេលកំពុងជជែកគ្នាលេងសើច អាជីវកម្មរបស់អ្នកនឹងសម្រេចបានដូចការវាយកូនហ្គោលចូលក្នុងរន្ធ។
បន្ទប់ស្រា និងស៊ីហ្គា នៅក្នុងបន្ទប់ស្រាឯកជន ដែលមានសីតុណ្ហភាពថេរ Romanee-Conti និង Cohiba Siglo កំពុងរង់ចាំអ្នក ជាមួយពាក្យ "រសជាតិ" មានតម្លៃច្បាស់លាស់នៅទីនេះ។
អាងត្រាំទឹកលើពពក៖ ការរចនាដែលមិនមានការបិទបាំង នៅពេលដែលអ្នកត្រាំក្នុងអាងទឹក នោះអ្នកនឹងអាចមើលតាមកញ្ចក់ មើលពីលើចំណុចប្រសព្វដ៏អស្ចារ្យនៃទន្លេទាំងបី ដោយបណ្ដែតអារម្មណ៍របស់អ្នកជាមួយភាពរីករាយនៃ ជីវិតនៃការរស់នៅលើកំពូលអាកាស មិនធ្លាប់ជួបប្រទះពីមុនមក។
រឹតតែមិនចាំបាច់និយាយ ពីការតាំងពិពណ៌សិល្បៈឯកជននៅក្នុងតំបន់សាឡុង និងសេវាកម្មពិធីជប់លៀងឯកជន កម្រិតផ្កាយនៅក្នុងសាលជប់លៀងនោះទេ គ្រប់លំហនៅទីនេះសុទ្ធតែបង្ហាញសារមួយថា: «នៅពេលអ្នកឈរនៅកម្ពស់គ្រប់គ្រាន់ សូម្បីតែទំនាក់ទំនងសង្គមក៏ក្លាយជាការបញ្ចេញអំណាចមួយផងដែរ» ។
នៅក្នុងផ្ទះធំនៃ La Vista ONE
ន័យបង្កប់នៃពាក្យ «ការផ្តល់អោយកម្រិតខ្ពស់បំផុត» គឺ៖ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលអាចមើលឃើញ ។
ប៉ុន្តែទោះបីជាផ្ទះទាំងនេះប្រណិតប៉ុណ្ណាក៏ដោយ ទីបំផុតវានឹងវិលមករកស្តង់ដារមនុស្សវិញ!
ស្តង់ដារផ្ទះប្រណីត ៥៖ សេវាកម្មល្អបំផុត ការប្ដូរតាមតម្រូវការអតិថិជន
របាំងចុងក្រោយនៃផ្ទះប្រណិត៖ មហិច្ឆតាដែលត្រូវបានគោរពសម្រាប់អតិថិជនរបស់យើង ប្រណីតពិតមិនដែលមានមនុស្សច្រើនទេ។ បន្ទប់គំរូផ្ទះធំ La Vista ONE កំណត់យកការណាត់ជួប ដើម្បីធានាថាអតិថិជនក្រុមនីមួយៗរីករាយនឹងសកម្មភាពឯករាជ្យ ការផ្ដល់សិទ្ធដាច់មុខ និងបទពិសោធន៍ដ៏អស្ចារ្យដែលមិនមានការរំខាន។ អ្នកនឹងមិនជួបប្រទះការលក់ប្រញាប់ ការរំខានការសន្ទនា ឬត្រូវបានរំខានដោយសម្រិតជើងនៃក្រុមភ្ញៀវបន្ទាប់នោះទេ ពីព្រោះនៅទីនេះ «អារម្មណ៍កម្រ» មានប្រសិទ្ធភាពចាប់ពីពេល ដែលអ្នកមើលផ្ទះ។
* អត្ថប្រយោជន៍ផ្តាច់មុខ៖ គ្មានការមកមើលផ្ទះប្រណិតជាក្រុមនោះទេ ពេលវេលារបស់អ្នកជារបស់អ្នកតែប៉ុណ្ណោះ
* បទពិសោធន៍ដ៏អស្ចារ្យ៖ ពេលដែលអ្នកចុចកណ្ដឹងទ្វារ ពន្លឺ ក្លិនក្រអូប និងសំឡេងផ្ទៃខាងក្រោយប្តូរដោយស្វ័យប្រវត្តិ ទៅអ្វីដែលអ្នកពេញចិត្ត
* ដំណើរការពោរពេញទៅដោយការគោរព៖ ប្តូរទៅប្រព័ន្ធពន្យល់ជាភាសាអង់គ្លេស/ខ្មែរ/ចិន ទៅតាមសញ្ជាតិ និងចំណូលចិត្តរបស់អ្នក។
* ការសម្រាកផឹកតែក្នុងហាង៖ បង្អែមតាមតម្រូវការ + ភេសជ្ជៈ បទពិសោធន៍ដ៏អស្ចារ្យនៅពេលអ្នកបានមកមើលផ្ទះ
សម្រាប់ផលិតផលប្រណីតពិតប្រាកដ សូម្បីតែការពិនិត្យក៏ទាមទារការផ្តោតអារម្មណ៍ និងការពេញចិត្តផងដែរ៕