(ឡុងដ៏)៖ ក្លិបបិសាចក្រហម Manchester United ជាមួយនឹងការស្វែងរកនាំចូលបន្ថែមនៅជម្រើសខ្សែប្រយុទ្ធថ្មី ពេលនេះកំពុងតែមានភាគរយខ្ពស់ក្នុងនាំយកកីឡាករ Matheus Cunha ខណៈសមាជិកថ្មីរួបនេះ អាចស្ថិតក្នុងតម្លៃប្រមាណជាង ៦២លានផោន ពីក្លិប Wolverhampton Wanderers ចំពោះខ្សែប្រយុទ្ធជួរមុខរូបនេះ ។
ប្រភពពី BBC Sport បានឱ្យដឹងថា ក្លិបដែលបញ្ចប់លេងនៅលេខរៀងទី១៥ ក្នុងរដូវកាល២០០២៤-២៥ បិសាចក្រហម Man United អាចនឹងត្រូវតម្រូវឱ្យបង់ថ្លៃពេញសម្រាប់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល ក្នុងកិច្ចលក្ខខណ្ឌ ៣ដំណាក់កាលក្នុងរយៈពេល ២ឆ្នាំ ។ នឹងត្រូវបង់ប្រាក់ពេញលេញនៅចុងបញ្ចប់នៃយុទ្ធនាការឆ្នាំ២០២៦-១៧ ។
ភាគីទាំងពីរកំពុងតែមានការពិភាក្សាមួយដែលនឹងឈានដល់កិច្ចព្រមព្រៀងទាំងស្រុងលើលក្ខខណ្ឌផ្ទាល់ខ្លួន ខណៈប្រភពពីភ្នាក់ងារបានបង្ហាញថា កិច្ចព្រមព្រៀងកំពុងឈានទៅរកដំណើរការផ្លូវការរួមទាំងតម្លៃផ្ទេរ ។ ដ្បិត Wolves មិនទាន់មានការព្រមព្រៀងចំពោះការផ្ដល់ជូនណាមួយក្នុងការផ្លាស់ប្តូរនេះជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែវានឹងអាចត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។
ចំនួនទឹកប្រាក់ប្រមាណ ២០.៨លានផោន ដំបូងនឹងត្រូវបង់នៅពេលចុះកិច្ចសន្យាទិញ ហើយនឹងត្រូវបង់ប្ថែមនៅចុងរដូវកាលក្រោយ ជាមួយនឹងចំនួនចុងក្រោយដែលត្រូវបង់ក្នុងទីផ្សាររដូវក្តៅឆ្នាំ២០២៧ សម្រាប់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ កំពុងជាប់ឈ្មោះក្នុងជម្រើសប្រេស៊ីល លេងជម្រុះព្រឹត្តិការណ៍ FIFA World Cup 2026 និងរកបានដល់ទៅ ១៧គ្រាប់នៅគ្រប់កម្មវិធីលេងរបស់ Wolverhampton Wanderers ក្នុងរដូវកាលនេះ ៕