(បរទេស)៖ សហរដ្ឋអាមេរិកបានសាកល្បងដោយជោគជ័យនូវម៉ាស៊ីនយន្តហោះប្រភេទថ្មី ដែលមានសមត្ថភាពអាចហោះហើរក្នុងល្បឿន Mach 6 វាមានន័យថាយន្តហោះនេះ អាចមានល្បឿនលឿនជាងសំឡេងរហូតដល់ ៦ដង ដោយមិនចាំបាច់មានជំនួយពីរ៉ុក្កែតឡើយ។
សមិទ្ធផលដ៏អស្ចារ្យនេះជារបស់ក្រុមហ៊ុន Venus Aerospace ដែលជាក្រុមហ៊ុន Startup មួយនៅទីក្រុង Houston ដែលត្រួសត្រាយបច្ចេកវិទ្យាម៉ាស៊ីនរ៉ុក្កែត RDRE ។
មិនដូចម៉ាស៊ីនយន្តហោះបែបប្រពៃណីទេម៉ាស៊ីន RDRE ប្រើរលកឆក់ល្បឿនលឿនជាងសំឡេង (supersonic shockwaves) ដើម្បីបង្កើតកម្លាំងរុញខ្លាំងបំផុត ខណៈពេលដែលស៊ីប្រេងតិចដែលធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព និងអាចធ្វើមាត្រដ្ឋានបានសម្រាប់យន្តហោះយោធា និងពាណិជ្ជកម្ម។
ម៉ាស៊ីនយន្តហោះនេះអាចហហោះបានក្នុងល្បឿន ៧៤០០គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺអាចធ្វើដំណើរពីទីក្រុង New York សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង London ចក្រភពអង់គ្លេសដោយប្រើពេលមិនដល់ ៣០នាទី។
ក្រុមហ៊ុន Venus Aerospace បានស្រមៃឃើញអនាគតមួយដែលអ្នកដំណើរអាចធ្វើដំណើរពីទីក្រុង Los Angeles សហរដ្ឋអាមេរិក ទៅទីក្រុង Tokyo ប្រទេសជប៉ុនក្នុងរយៈពេលក្រោមពីរម៉ោង ដែលធ្វើបដិវត្តន៍ការធ្វើដំណើរតាមផ្លូវអាកាសរយៈចម្ងាយឆ្ងាយ៕