(ភ្នំពេញ)៖ ហាងលក់គ្រឿងអលង្ការ CHJ Jewellery នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥ បានប្រកាសបើកសាខាថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងផ្សារទំនើប AEON Mall Phnom Penh (AEON1) ដែលជាជំហានដ៏សំខាន់ សម្រាប់ការពង្រីកអាជីវកម្មទៅទីផ្សារអន្តរជាតិ នៅតំបន់អាស៊ីអាគ្នេយ៍ និងធ្វើឱ្យម៉ាកនេះ មានកេរ្តិ៍ឈ្មោះល្បីជាអន្តរជាតិ។
CHJ Jewellery ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៧ ហើយបានក្លាយជាម៉ាកគ្រឿងអលង្ការឈានមុខក្នុងប្រទេសចិន ដោយមានប្រជាប្រិយភាពយ៉ាងទូលំទូលាយ។ ជាមួយនឹងការរចនាដែលបញ្ចេញពីសិល្បៈបុរាណផ្សំជាមួយបច្ចេកវិទ្យាទំនើប CHJ Jewellery បានបង្កើតនូវគ្រឿងអលង្ការដែលមិនត្រឹមតែមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែមានន័យសិល្បៈ និងវប្បធម៌ផងដែរ។
បច្ចុប្បន្ននេះ CHJ Jewellery មានសាខាជាង ១,៥០០ កន្លែងនៅទូទាំងប្រទេសចិន ហើយកម្ពុជាគឺជាប្រទេសថ្មីក្នុងតំបន់អាស៊ីដែលជាជម្រើសសម្រាប់ការពង្រីកទីផ្សាររបស់ម៉ាកនេះ។
លោក Cai Zhong Hua ដែលជា Vice President នៃ CHJ Jewellery បានបញ្ជាក់ថា៖
“CHJ មានអាយុកាលលើសពី ២៨ ឆ្នាំ ហើយគឺជាម៉ាកគ្រឿងអលង្ការដំបូងគេនៅប្រទេសចិនដែលបានចូលផ្សារភាគហ៊ុន។ ជាមួយនឹងបទពិសោធន៍ជាង ២១ ឆ្នាំក្នុងវិស័យនេះ CHJ ត្រូវបានចាត់ទុកថាជាម៉ាកផលិតផលដ៏មានឥទ្ធិពលមួយ ក្នុងចំណោម ៥០០ ម៉ាក់ផលិតផលដែលឈានមុខគេនៅទូទាំងប្រទេសចិន“។
លោក Lim Say Chung នាយកគ្រប់គ្រង CHJ Jewellery ប្រចាំកម្ពុជា បានអះអាងថា៖ «ការបើកសាខាថ្មីនៅកម្ពុជា មិនត្រឹមតែជាជំហានសំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្មទេ ប៉ុន្តែបានសម្ដែងពីចំណងវប្បធម៌ និងការចែករំលែកសិល្បៈរវាងប្រទេសចិន និងកម្ពុជា។ យើងសង្ឃឹមថា គ្រឿងអលង្ការរបស់ CHJ Jewellery នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់អតិថិជនកម្ពុជាទាំងបុរស និងស្ត្រី»។
បច្ចុប្បន្ននេះអ្នកអាចស្វែងរកគ្រឿងអលង្ការ ដែលរចនាឡើងដោយគុណភាពខ្ពស់ មានសោភ័ណភាព និងសមស្របសម្រាប់គ្រប់ឱកាស ដោយអញ្ជើញទៅកាន់សាខាថ្មីរបស់ CHJ Jewellery នៅជាន់ផ្ទាល់ដី AEON Mall Phnom Penh (AEON1)៕