(កាតា)៖ ស្ថាប័នលីគបាល់ទាត់កាតា Qatar Stars League បានឱ្យដឹងកាលពីថ្ងៃអង្គារថា អ្នកចាត់ការសញ្ជាតិបារាំងលោក Christophe Galtier សម្រេចចាកចេញពីក្លិប Al-Duhail បន្ទាប់ពីពួកគេមិនមានការព្រមព្រៀងលើការបន្តកិច្ចសន្យាថ្មីទៀតនោះ។
ក្លិប Al-Duhail ដែលស្ថិតក្រោមការដឹកនាំដោយអតីតគ្រូក្លិប PSG លោក Christophe Galtier បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងលីគកាតារដូវកលានេះ ដែលមានក្រុម Al-Sadd ជាម្ចាស់ជើងឯក ក្នុងនោះលោកក៏បានជួយក្រុមឈ្នះបានពាន Qatari Stars Cup 2024-25 ផងដែរ។
សូមជម្រាបផងថា លោក Christophe Galtier បានចូលការតំណែងគ្រូក្រុម Al-Duhail កាលឆ្នាំ២០២៣ ក្នុងនោះលោកបានជួយក្រុមលេងឈ្នះ ៣៤ប្រកួតចំណោមការលេង ៦៣ប្រកួត ខណៈអ្នកគ្រប់គ្រងក្លិប Al Duhail Sports Club បានបង្ហាញអំណរគុណចំពោះលោក និងកោតសរសើរយ៉ាងខ្លាំង និងបុគ្គលិកគ្រូបង្វឹករបស់គាត់ ក្រោយពីការបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយក្លិប៕