(ភ្នំពេញ)៖ គម្រោងបុរី ខេខេ ដឹរេស៊ីដេន ៥៩៨ នឹងត្រៀមប្រគល់ផ្ទះជូនអតិថិជន នៅក្នុងឆ្នាំនេះ ខណៈបច្ចុប្បន្ននេះ សម្រេចការសាងសង់បានជាង៧០%ហើយ។

អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោង បុរី ខេខេ ដឹរេស៊ីដេន ៥៩៨ បានលើកឡើងថា គម្រោងបុរី ខេខេ ដឹរេស៊ីដេន ៥៩៨ បានផ្តោតជាចម្បងទៅលើគុណភាពសំណង់ ដើម្បីនូវទំនុកចិត្តដល់អតិថិជន ជាមួយនឹងការរចនាម៉ូតបែបទំនើប និងទាន់សម័យ ក៏ដូចជាផ្តល់ប្រយោជន៍អតិថិជន​។ ​ដើម្បីប្រគល់ជូនផ្ទះដល់អតិថិជនតាមផែនការ បច្ចុប្បន្ននេះ ក្រុមជាងបាននិងកំពុងមមាញឹក ដើម្បីបញ្ចប់ការសាងសង់។

គម្រោង ខេខេ ដឹ រេស៊ីដិន ៥៩៨ ផ្តល់នូវជម្រើសផ្ទះជាច្រើនប្រភេទដូចជា ផ្ទះអាជីវកម្មបែបទំនើប​ វីឡាកូនកាត់ វីឡាស្ដម្ភ វិឡាភ្លោះ វិឡាទោល ដែលមានភាពស្រស់ស្អាតទាក់ទាញគ្រប់សម័យកាល មានភាពស៊ីវិល័យ និងទាន់សម័យប្រកបដោយភាពជឿជាក់ក្នុងការរស់នៅប្រកបដោយគុណភាព​។

បើតាម អ្នកឧកញ៉ា គឹម សុខអេង គម្រោង ខេខេ ដឹ រេស៊ីដិន ៥៩៨ គឺជាគម្រោងដែល​ស្ថិតក្នុងតំបន់ដែលមានសក្តានុពល បណ្តុំទៅដោយវត្តមានផ្សារទំនើប ហាងអាជីវកម្ម សាលា និងក្រសួងស្ថាប័នសំខាន់។ ​​នេះគឺជា​ហេតុផលដ៏សំខាន់ដែលលោកអ្នកគួរជ្រើសរើស ផ្ទះអាជីវកម្ម នៅគម្រោង ខេខេ ដឹ រេស៊ីដេន ៥៩៨ ព្រោះទី១.មាន​ទីតាំងល្អចម្ងាយត្រឹមតែ៥០ម៉ែត្រ ពីបណ្ដោយផ្លូវឯកឧត្ដមជាសុផារ៉ា (ផ្លូវ៥៩៨) ,២. ជិតផ្សារអ៊ីអន២ ងាយស្រួលទិញទំនិញ ៣. ទីតាំងល្អ ត្រឹមតែ៣នាទីពីក្រសួ​ងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ ៤.លក្ខខណ្ឌនៃការបង់ប្រាក់មានច្រើនជម្រើសសម្រាប់អតិថិជន និងទី៥.មានផ្សារទំនើបនៅក្នុងគម្រោង។ល​។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
ទូរសព្ទលេខ ៖ 086 550 482 / 078 227 ​933,
Telegram ៖ https://t.me/SayMen86 / https://t.me/MEN078227933,
website ៖ https://theresidenceskk598.wixsite.com/kk-the-residences-59
និងអញ្ជើញមកទស្សនាជម្រើសផ្ទះដ៏សម្បូរបែប នៅក្នុងគម្រោង ខេខេ ដឹ រេស៊ីដេន ៥៩៨ ៖ https://maps.app.goo.gl/98ayfzyxLEbQs28u8