(ក្រុងប៉េកាំង)៖ អ្នកវិទ្យាសាស្ត្រចិនកំពុងអភិវឌ្ឍន៍នាវាមុជទឹកបំពាក់ដោយឡាស៊ែរ ដែលត្រូវបានរចនាឡើងដើម្បីធ្វើដំណើរក្រោមទឹកក្នុងល្បឿនលឿនជាងសម្លេង ដែលអាចនឹងផ្លាស់ប្តូរវិស័យបច្ចេកវិទ្យាកងទ័ពជើងទឹកទាំងស្រុង។
ការរកគំហើញដ៏អស្ចារ្យនេះ គឺបានមកពីសាកលវិទ្យាល័យ Harbin Engineering University ជាទីដែលអ្នកស្រាវជ្រាវបានប្រើប្រាស់ប្រព័ន្ធបាញ់រំញ័រផ្លាស្មា ដែលបង្កឡើងដោយឡាស៊ែរ (underwater fiber laser-induced plasma detonation wave propulsion)។ ប្រព័ន្ធទំនើបនេះប្រើប្រាស់ឡាស៊ែរដែលមានថាមពលខ្ពស់ដើម្បីបង្កើតផ្លាស្មា ដែលបង្កើតកម្លាំងរុញច្រានដ៏គួរឱ្យភ្ញាក់ផ្អើលដល់ទៅ ៧០,០០០ញូតុន ដែលប្រហាក់ប្រហែលនឹងកម្លាំងម៉ាស៊ីនយន្តហោះពាណិជ្ជកម្ម។ គន្លឹះនៃល្បឿនរបស់វា គឺស្ថិតនៅលើបច្ចេកទេស «Supercavitation» ដែលជាដំណើរការកាត់បន្ថយភាពធន់នៃទឹកឱ្យតិចបំផុត ដែលអនុញ្ញាតឱ្យនាវាមុជទឹកអាចរំកិលខ្លួនបានយ៉ាងងាយស្រួលក្នុងល្បឿនលឿនបំផុត។
ប្រសិនបើទទួលបានជោគជ័យ បច្ចេកវិទ្យានេះអាចនឹងកំណត់ឡើងវិញនូវលក្ខណៈសម្បត្តិនៃការលាក់បាំង (stealth) ល្បឿន និងសង្រ្គាមក្រោមទឹក ដែលធ្វើឱ្យនាវាមុជទឹកលឿនជាងមុន និងស្ងាត់ជាងមុន៕