(ឡុងដ៏)៖ ក្លិបរហស្សនាមបិសាចក្រហម Manchester United តាមរយៈការលេងចាញ់ប្រកួតមិត្តភាពជាមួយក្រុម ASEAN All Star បានក្លាយយុទ្ធនាការប្រកួតប្រជែងដ៏អាក្រក់បំផុតទី២ របស់ក្លិបនេះ គិតចាប់តាំងពីរដូវកាល១៩៧៣-៧៤ ដែលពេលនោះក្លិបនេះត្រូវកាត់ចេញពីលីគកំពូលអង់គ្លេស ។

សម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលនេះ Man United បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី15 ក្នុងក្របខ័ណ្ឌលីគ Premier League ដោយរកបានត្រឹម ៤២ពិន្ទុ ក្នុងនាមជាក្រុមលើកពានលីគ ១៣សម័យកាលច្រើនផងនោះ បានទទួលយកថានេះជាយុទ្ធនាការការប្រកួតដ៏អាក្រក់បំផុតដែលមិនសូម្បីតែកៅលេងពានអឺរ៉ូបរដូវកាលក្រោយ ។

ពួកគេបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោមស្នាដៃក្រុម Tottenham ក្នុងលទ្ធផល ១-០ ក្នុងទីក្រុង Bilbao ហើយលោក Amorim ហាក់ដូចជាមិនមានចម្លើយណាមួយ ចំពោះការអសមត្ថភាពដឹកនាំក្រុមនេះនោះទេ ។

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី២ របស់ខ្សែបម្រើស្លាបសញ្ជាតិមីយ៉ាន់ម៉ា Maung Maung Lwin គឺគ្រប់គ្រាន់ដើម្បីផ្តល់ជ័យជម្នះដល់ក្រុម ASEAN All Star នៅចំពោះមុខអ្នកទស្សនាផ្លូវការចំនួន ៧២,៥៥០នាក់ នៅកីឡដ្ឋាន Bukit Jalil ៕