(បរទេស)៖ តាមរយៈកម្មវិធីតាមដានការលក់ទូរសព្ទដៃសកលរបស់ Counterpoint Research បានបង្ហាញថា iPhone 16 គឺជាស្មាតហ្វូនដែលលក់ដាច់ខ្លាំងជាងគេបំផុតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ពោលគឺឈរនៅលេខរៀងទី១ ខណៈតាមពីក្រោយដោយ iPhone 16 Pro Max។
យោងតាមការចេញផ្សាយដោយ GSMArena បានឱ្យដឹងថា នេះគឺជាការត្រលប់មកវិញសម្រាប់ម៉ូដែល iPhone មូលដ្ឋានជាលើកដំបូងចាប់តាំងពីឆ្នាំ២០២៣។ ម៉ូដែលនេះ ដំណើរការបានយ៉ាងល្អជាពិសេសនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ក៏ដូចជាប្រទេសជប៉ុន ជាកន្លែងដែលវាបានកត់ត្រាកំណើនខ្ពស់បំផុតរបស់វាផងដែរ។
គួរជម្រាបថា នៅក្នុងតារាងទិន្នន័យរបស់ Counterpoint Research ដែលបានចុះផ្សាយនោះត្រូវបានក្តោបក្តាប់សុទ្ធតែគ្រួសារ Apple ដោយក្នុងនោះ 16 Pro Max ឈរនៅចំណាត់ថ្នាក់លេខ ២, iPhone 16 Pro ឈរនៅចំណាត់ថ្នាក់លេខ ៣ ខណៈ iPhone 15 ឈរនៅចំណាត់ថ្នាក់លេខ ៤ និងតាមពីក្រោយដោយឧបករណ៍ដែលលក់ដាច់បំផុតរបស់ Samsung គឺ Galaxy A16 5G។ លើសពីនេះទៅទៀត Galaxy A06 ឈរនៅចំណាត់ថ្នាក់លេខ ៦, Galaxy S25 Ultra ឈរនៅចំណាត់ថ្នាក់លេខ ៧ និងតាមពីក្រោយដោយ Redmi 14C, Galaxy A55 5G និង iPhone 16 Plus ឈរនៅចំណាត់ថ្នាក់បន្តបន្ទាប់៕