(ភ្នំពេញ)៖ ក្រុមហ៊ុន ELITECH Distributor Co.,Ltd បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុន ជាមួយក្រុមហ៊ុន PRE Security កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងផ្ដោតសំខាន់ លើការណែនាំផលិតផលថ្មី PRE Security ចូលមកកាន់ទីផ្សារកម្ពុជា និងដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការពារបណ្តាញ និងសុវត្ថិភាព IT Cyber Security សម្រាប់អាជីវកម្មគ្រប់ខ្នាតនៅកម្ពុជា។

កម្មវិធីនេះ មានការចូលរួមជាកិត្តិយសពីសំណាក់លោក Bun Chanchhim នាយយកប្រត្តិបត្ត របស់ ELITECH Distributor Co., Ltd. និងលោក Dominic Neo | VP of sales, APAC និងលោក Ryan Ngai | Director of system engineering, APAC និងដៃគូសហការមកពីគ្រប់ស្ថាប័នផងដែរ។

គួរបញ្ជាក់ថា ELITECH Distributor Co., Ltd. គឺជាក្រុមហ៊ុននាំចូល​ និងចែកចាយផលិតផល Software ដ៏ឈានមុខគេផ្នែកសុវត្ថិភាពព័ត៌មានវិទ្យា និងដំណោះស្រាយ DLP នៅកម្ពុជា។ ក្រុមហ៊ុនមានការផ្ដល់ជូនផលិតផលដូចជា ESET Antivirus, ESET Endpoint Security, Safetica DLP និង Hornet Security ដល់ដៃគូរបស់យើងទូទាំងប្រទេស។

សំរាប់ព័ត៌មានលំអិតអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់ តាមរយៈតេឡេក្រាម៖ https://t.me/Elitech_Distributor
ឬហ្វេសប៊ុកផេក Elitech Distributor Co.,ltd៕