(ភ្នំពេញ)៖ ទើបតែដឹងថាមានលាភធំចូលបណ្តាក់គ្នា លុយសុទ្ធចំនួន ១១,១១១ដុល្លារ ពេលក្រុមហ៊ុនទាក់ទងឱ្យមកទទួលរង្វាន់នៅរោងចក្រ ខ្មែរ ប៊ែវើរីជីសផ្ទាល់! អតិថិជនម្ចាស់សំណាងធំ មានឈ្មោះ យ័ន សុខ មកពីខេត្តកំពត និងអតិថិជនម្ចាស់សំណាងមួយរូបទៀត មានឈ្មោះ សួស សុខជា ជាអ្នកមកពីខេត្តកណ្តាល សុទ្ធសឹងតែមានរបរជាកសិករដូចគ្នា បានមកធ្វើឯកសារទទួលរង្វាន់ ខុសគ្នាត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។
ចៃដន្យជាងគេ គឺរូបគេទាំងពីរជាប្រជាកសិករដូចគ្នា សុទ្ធតែត្រូវរង្វាន់ធំលុយសុទ្ធ ១១,១១១ដុល្លារពីភេសជ្ជៈប៉ូវកម្លាំង វើក ក្រោយពីទិញយកមកពិសា ១កំប៉ុងប៉ុណ្ណោះ បន្ទាប់ពីនឿយហត់អស់កម្លាំងពីការងារស្រែចំការ។ រៀបរាប់ដោយក្តីរំភើប លោក យ័ន សុខ បានបង្ហាញពីក្តីរំភើបឥតឧបមា មិននឹកស្មានថារូបគេអាចមានឱកាសឈ្នះចំនួនទឹកប្រាក់ច្រើនបែបនេះ ដោយគ្រាន់តែទិញភេសជ្ជៈប៉ូវកម្លាំង វើក ដែលជាផលិតផល ផលិតក្នុងស្រុកក្រោមស្នាដៃកូនខ្មែរទទួលទាន។
ជាបំណងប្រាថ្នាដែលតែងតែប៉ងជាយូរមកហើយ លោកមិនចាំយូរ នឹងយកប្រាក់រង្វាន់នេះ ទៅសាងសង់ផ្ទះថ្មីជាទីជម្រកសមរម្យ ទូលំទូលាយមួយ ព្រោះការខិតខំជាមួយរបររាល់ថ្ងៃ សល់ត្រឹមផ្ទះតូចចង្អៀតមួយប៉ុណ្ណោះ។ មិនខុសគ្នាប៉ុន្មានទេ ម្ចាស់រង្វាន់មកពីខេត្តកណ្តាល បានរៀបរាប់ទាំងក្តីត្រេកអរពន់ពេក ហើយក៏មានបំណងចង់យកប្រាក់រង្វាន់នេះ ទៅធ្វើផ្ទះឱ្យបានជាជម្រកសមរម្យសម្រាប់ក្រុមគ្រួសារ ក៏ដូចជាសងបំណុលដែលមានលើខ្លួន និងចែកកូនចៅមួយចំណែក សម្រាប់ធ្វើដើមរកស៊ីផ្សេងៗ។
ភេសជ្ជៈប៉ូវកម្លាំង វើក បង្កើនថាមពលឥតឈប់ឈរ!៕