(ភ្នំពេញ)៖ ជាលទ្ធផលនៃការចាប់ពូលវគ្គជម្រុះក្នុងពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 Qualifiers ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល G ជាមួយក្រុមជម្រើសជាតិអីរ៉ាក់, អូម៉ង និងក្រុមប៉ាគីស្ថាន ខណៈការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយការប្រកួតវគ្គជម្រុះពានកម្រិតអាយុក្រោម ២៣ឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
សម្រាប់លក្ខខណ្ឌនៃការប្រកួតវគ្គជម្រុះនេះផងដែរ គឺជ្រើសយកក្រុមឈរលេខ១ តាមពូលទាំងអស់ ជាមួយក្រុមលេខ២ ល្អជាងគេចំនួន ៤ក្រុមឈានទៅជុំចុងក្រោយ ដែលមានអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី០៧-២៥ ខែមករា ឆ្នាំ២០២៦ ៕