(ភ្នំពេញ)៖ អគ្គនាយិកានៃក្រុមហ៊ុន Davida Cosmetic ដែលមានមូលដ្ឋានធំនៅក្នុងប្រទេសកូរ៉េ លោកស្រី គីម មុនយ៉ុង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារមកពីប្រទេសកូរ៉េ ដើម្បីបំពេញទស្សនកិច្ចពិនិត្យមើលខ្សែសង្វាក់ផលិតកម្ម និងគុណភាពស្ដង់ដារ របស់ផលិតថែរក្សាសម្រស់នៃរោងចក្រ DAVIDA នៅក្នុងប្រទេសកម្ពុជា (Davida Cosmetic Industry Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ហើយបានបើកដំណើរការផលិត និងវេចខ្ចប់នូវផលិតផលគ្រឿសម្អាងជាច្រើនប្រភេទ អស់រយៈពេលជាង ១ឆ្នាំមកហើយ។

ការចុះមកត្រួតពិនិត្យពីគុណភាព និងសង្វាក់ផលិតកម្មនៃរោងចក្រ DAVIDA នៅក្នុងប្រទេសកម្ពុជានៅពេលនេះ គឺដោយសារតែផលិតផលរបស់ក្រុមហ៊ុនរួមមានដូចជា សំឡីជូតមុខវីតាមីនស៊ី, សំឡីជូតមុខវីតាមីនអ៉ី, ឈុតលាបមុខវីនធ័រ (សេរ៉ូម, គ្រីម, សាន់ស្គ្រីន), ឈុតលាបមុខ ខេក្លូ (K-Glow) និងហ្វូមលាងមុខជាដើម គឺទទួលបានការពេញនិយម ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា ហើយលោកស្រីនឹងធ្វើការសិក្សាស្វែងយល់ នាំចូលមកបន្ថែម ក្នុងន័យឆ្លើយតបទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។

អគ្គនាយិកានៃក្រុមហ៊ុន Davida Cosmetic ប្រចាំនៅក្នុងប្រេទេសកូរ៉េបានថ្លែងថា រោងចក្រ DAVIDA នៅក្នុងប្រទេសកូរ៉េ និង DAVIDA នៅក្នុងប្រទេសកម្ពុជា គឺជារោងចក្រតែមួយ ហើយបានផលិតចេញនូវផលិតផលជាច្រើនដូចជា សំឡីជូត សេរ៉ូម, គ្រីម, សាន់ស្គ្រីន ហើយលោកស្រីពិតជាសប្បាយចិត្តព្រោះរោងចក្រ DAVIDA នៅកម្ពុជា និង DAVIDA នៅកូរ៉េ គឺផលិតចេញនូវផលិតផលស្ដង់ដារដូចគ្នា ស្របទៅតាមគុណភាពដែលទទួលស្គាល់ ពីអ្នកជំនាញគ្រឿងសម្អាងនៅក្នុងប្រទេសកូរ៉េ។

ជាមួយគ្នានេះ លោកស្រីអគ្គនាយិកានឹងប្ដេជ្ញាចិត្តរិះរកនូវផលិតផលសម្រស់ណាដែលថ្មី មានគុណភាពល្អស្របទៅតាមស្ដង់ដា នាំមកកាន់កម្ពុជាតាមរយៈរោងចក្រ DAVIDA ដើម្បីឆ្លើយតប និងចែកចាយទៅតាមតម្រូវការ នៃទីផ្សារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។

លោក សាំង សីហា អគ្គនាយកក្រុមហ៊ុន Davida Cosmetic Industry Cambodia ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «Davida Cosmetic Industry Cambodia បាននាំចូលផលិតផលផ្ទាល់ពីប្រទេសកូរ៉េ គឺមានដូចជាសំឡីជូតមុខ Vitamin-C ឈុតលាបមុខ Winter និងឈុតលាបមុខ K-Glow ដែលកំពុងតែទទួលបាននូវការគាំទ្រយ៉ាងខ្លាំង និងកំពុងតែចរាចរលើទីផ្សារទូទាំង ២៥រាជធានី-ខេត្ត។ ក្រៅពីនាំចូល និងវេចខ្ចប់នូវផលិតផលខាងលើនេះ ក៏មានបម្រើជូននូវសេវាកម្មមួយចំនួនដូចជា ទទួលផលិតគ្រឿងសម្អាង ទឹកអប់ អាហារបំប៉នផ្ទាល់ខ្លួនគ្រប់ប្រភេទ និងទទួលវេចខ្ចប់ទៅតាមតម្រូវការរបស់លោកអ្នក ដែលជាម្ចាស់អាជីវកម្ម ស្របតាមស្ដង់ដាគុណភាពខ្ពស់ដែលវត្ថុធាតុដើមមកពីប្រទេសកូរ៉េ។

សូមបញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុនដាវីដា រួមមានសំឡីជូតមុខវីតាមីនស៊ី, សំឡីជូតមុខវីតាមីនអ៉ី, ឈុតលាបមុខវីនធ័រ (សេរ៉ូម, គ្រីម, សាន់ស្គ្រីន), ឈុតលាបមុខ ខេក្លូ (K-Glow),និងហ្វូមលាងមុខ (Acne Eraser & Whitening Foam, Anti-Aging & Whitening Foam) ជាដើម៕