(ភ្នំពេញ)៖ ជាលទ្ធផលការចាប់ឆ្នោតបែងចែកពូលការប្រកួតកីឡាបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២៥ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ គឺស្ថិតនៅក្នុង Group B ជាមួយក្រុមជម្រើសជាតិវៀតណាម និងឡាវ ។ នេះបើការរៀបចំចាប់ឆ្នោតបែងចែកពូលនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។

សម្រាប់ពូល A មានក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ ខណៈពូល C មានក្រុមថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥-៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនឹងលេងនៅកីឡដ្ឋាន Bekasi និង Jakarta ។

លក្ខខ័ណ្ឌការប្រកួតតម្រូជ្រើសយកក្រុមឈរលេខ១ មានពិន្ទុខ្ពស់ជាងគេ ៣ក្រុម និងរួមជាមួយក្រុមលេខ២ ល្អជាងគេមួយក្រុមឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃជើងឯកតំបន់អាស៊ាននេះ ៕