(ភ្នំពេញ)៖ ក្នុងអំឡុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នេះ ធនាគារ ជីប ម៉ុង សូមអំពាវនាវទៅដល់សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគឱ្យបានផុសផល ដើម្បីជួយទៅដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ផ្អែកលើស្មារតី «ខ្មែរជួយខ្មែរ»។ មន្ទីរពេទ្យគន្ធបុប្ផាអាចបន្តដំណើរការទៅមុខ បាន ត្រូវការការចូលរួមពីសប្បុរសជនទាំងអស់គ្នា ក៏ដូចជាការផ្ដល់នូវក្ដីសង្ឃឹមទៅដល់ក្រុមគ្រួសារកុមារ ដែលមានជីវភាពខ្វះខាតទៅលើថ្លៃព្យាបាល។

សុខមាលភាពរបស់កុមារ គឺជារឿងដ៏សំខាន់ដែលយើងទាំងអស់គ្នាគួរតែគិតគូរ ព្រោះថាស្នាមញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ការបរិច្ចាគមានភាពងាយស្រួល និងអាចធ្វើបានយ៉ាងឆាប់រហ័ស ដោយលោកអ្នកអាចស្គែនលើKHQR កូដរបស់មូលនិធិគន្ធបុប្ផា ទាំងប្រាក់រៀល និងដុល្លារ នៅខាងក្រោមនេះ៖

*ដាក់រូបភាព*

គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។

សម្រាប់ព័ត៌មានលម្អិតពីសេវាកម្មនេះអាចទំនាក់ទំនងទៅកាន់លេខ៖ 081 811 911 ឬ 066 811 911 ៕

សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank