(ភ្នំពេញ)៖ នៅក្នុងពិភពជំនួញបច្ចុប្បន្នដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ការយល់ដឹងអំពីរបាយការណ៍ហិរញ្ញវត្ថុ កាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់សហគ្រាសអាជីវកម្មតូច និងមធ្យម (SMEs)។ ក្រុមហ៊ុន ទាំងនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ហើយពេលនេះក្រុមហ៊ុនប្រភេទនេះ នឹងជួបការកែប្រែទាក់ទងនឹងរបៀបរាយការណ៍ហិរញ្ញវត្ថុ។ ដូច្នេះហើយ CamEd Business School ផ្តល់ជូននូវកម្មវិធីសញ្ញាបត្រ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ សម្រាប់អង្គភាពធុនតូច និងមធ្យម (Diploma in IFRS for SMEs) ដែលជាវគ្គសិក្សាដើម្បីជួយអ្នកជំនាញ និងម្ចាស់អាជីវកម្មឱ្យទទួលបាន នូវការបណ្តុះបណ្តាល នេះ សម្រាប់អនុវត្តក្នុងពេលឥឡូវនេះ និងពេលខាងមុខ។
ស្ដង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិសម្រាប់អង្គភាពធុនតូច និងមធ្យម (IFRS for SMEs) ទើបតែមានផ្លាស់ប្តូរលើស្តង់ដារមួយចំនួនថ្មីក្នុងឆ្នាំ២០២៥។ ការផ្លាស់ប្តូរថ្មីៗទាំងនេះមានជាច្រើន ដូចជា ការធ្វើរបាយការណ៍ប្រាក់ចំណូល ការវាស់តម្លៃតាមតម្លៃទីផ្សារ និងការបង្ហាញព័ត៌មានអំពីហិរញ្ញវត្ថុ។ ទោះបីជាវិធាននានានឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២៧ ក៏ដោយ ប៉ុន្តែការសិក្សា និងទទួលការបណ្តុះបណ្តាល ឥឡូវនេះ នឹងជួយឱ្យអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្ត និងបង្កើនតម្លៃរបស់អ្នកក្នុងវិស័យការងារ។ ការផ្លាស់ប្តូរដ៏សំខាន់មួយទៀត គឺការបញ្ចូលផ្នែកថ្មីមួយឈ្មោះថា Fair Value Measurement ដែលស្របតាមស្ដង់ដារ IFRS។ វាបានបញ្ជាក់ពីរបៀបដែលអ្នកត្រូវវាស់តម្លៃបច្ចុប្បន្ននៃទ្រព្យសម្បត្តិ និងបំណុលនានា ដោយផ្អែកលើតម្លៃទីផ្សារតែមួយ។
ការផ្លាស់ប្តូរទាំងនេះអាចធ្វើឱ្យអ្នកជំនាញ ក៏ដូចជាអ្នកអនុវត្តមានការភ្ញាក់ផ្អើល និងតម្រូវឲ្យទទួលការ បណ្តុះបណ្តាលបន្ថែម។ ដូចនេះកម្មវិធី Diploma in IFRS for SMEs នឹងបង្រៀនអ្នកអំពីការផ្លាស់ប្តូរនេះ តាមវិធីសាស្ត្រដ៏ងាយស្រួល ហើយនឹងអាចប្រើបានពិតប្រាកដ និងជាក់ស្តែង។ អ្នកនឹងរៀនតាមឧទាហរណ៍ ពិតពីអាជីវកម្មនៅកម្ពុជា ដោយមានការណែនាំពីអ្នកជំនាញ គឺលោក Casey Barnett, FCCA, CFA ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការបណ្តុះបណ្តាលវិស័យហិរញ្ញវត្ថុ។
កម្មវិធីនេះមិនមែនសម្រាប់គណនេយ្យករតែប៉ុណ្ណោះទេ កម្មវិធីនេះ គឺសម្រាប់អ្នកដែលធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុ ម្ចាស់អាជីវកម្ម ឬអ្នកដែលចង់អភិវឌ្ឍអាជីពរបស់ខ្លួន។ មិនថាអ្នកជាសិស្សបញ្ចប់ការសិក្សាថ្មីៗ អ្នកដែលធ្វើការផ្នែកគណនេយ្យ ឬអ្នកគ្រប់គ្រងហិរញ្ញវត្ថុ ក៏អាចទទួលបានចំណេះដឹងដ៏ មានតម្លៃពីកម្មវិធីនេះ។
ចុះឈ្មោះសិក្សាឥឡូវនេះ អ្នកនឹងត្រៀមខ្លួនរួចជាស្រេច មុនពេលស្តង់ដារថ្មីនឹងត្រូវអនុវត្តក្នុងឆ្នាំ២០២៧។ អ្នកនឹងក្លាយជាអ្នកជំនាញផ្នែក IFRS ដែលក្រុមហ៊ុនត្រូវការ និងមានសមត្ថភាពពិតប្រាកដ ដើម្បីបញ្ចេញ សក្ដានុពលពេញលេញក្នុងវិស័យការងារ។ ចូលរៀនកម្មវិធី Diploma in IFRS for SMEs នៅ CamEd Business School ដើម្បីធ្វើឱ្យអាជីពការងាររបស់លោកអ្នកកាន់តែប្រសើរឡើង។
CamEd Business School កំពុងតែបើកទទួលចុះឈ្មោះនិស្សិតសម្រាប់វគ្គសិក្សាថ្មី ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។
និស្សិតអាចដាក់ពាក្យ Online តាមរយៈ https://web.cam-ed.com/beta/ifrs-register ហើយ CamEd Business School រីករាយស្វាគមន៍ជានិច្ច សម្រាប់ការសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ ០១០ ៩៨៦ ៥២៣ / ០៧០ ៦៧៣ ៦៧៣ ក៏ដូចជាតាមរយៈតេឡេក្រាមលេខ ០៧៨ ៥៨៨ ៨៨៦ ឬក៏តាមរយៈអ៉ីមែល [email protected]៕