(បរទេស)៖​ ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) Anthropic ដែលត្រូវបានបង្កើតនៅឆ្នាំ ២០២១ ដោយអតីតអ្នកស្រាវជ្រាវពី OpenAI នោះ​ បានឈានដល់កម្រិតប្រាក់ចំណូលប្រចាំឆ្នាំ​ ៣ពាន់លានដុល្លារ (ប្រមាណ ៣ពាន់លានក្នុង១ឆ្នាំ) នាខែឧសភា ឆ្នាំ២២៥។ នេះជាការលូតលាស់យ៉ាងឆាប់រហ័ស បន្ទាប់ពីមានប្រាក់ចំណូល ១ពាន់លានដុល្លារនៅខែធ្នូ​ ឆ្នាំ២០២៤ និង ២ពាន់លានដុល្លារនៅខែមីនា ឆ្នាំ២០២៥។​ នេះបេីតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters នៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៥។

ការលូតលាស់នេះ​ កើតឡើងដោយសារតែការប្រើប្រាស់សេវាកម្ម AI ពី Anthropic ដោយក្រុមហ៊ុនផ្សេងៗ។​ ប្រព័ន្ធ Claude chatbot របស់ Anthropic មិនទទួលបានការពេញនិយមក្នុងវិស័យអ្នកប្រើប្រាស់ទូទៅដូចជា ChatGPT នៃ OpenAI​ តែ ប៉ុន្តែវាបានទទួលការបញ្ជារទិញយ៉ាងខ្លាំងពីវិស័យអាជីវកម្ម​នេះ។ វិនិយោគិន Alex Clayton បាននិយាយថា Anthropic អាចក្លាយជាក្រុមហ៊ុន software-as-a-service (SaaS) ដែលលូតលាស់លឿនបំផុត។

Anthropic ទទួលបានវិនិយោគសរុប ៣.៥ ពាន់លានដុល្លារពីក្រុមហ៊ុនធំនេះដូចជា Alphabet (ក្រុមហ៊ុនម៉ែ Google) និង Amazon។ បច្ចុប្បន្នវាមានតម្លៃជាង ៦១.៤ ពាន់លានដុល្លារ។ បើប្រៀបធៀប OpenAI គ្រោងនឹងរកបានប្រាក់ចំណូលសរុប ១២ ពាន់លានដុល្លារនៅឆ្នាំ ២០២៥៕